លីបង់៖ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានBBCនៅព្រឹកថ្ងៃពុធទី០៥ខែសីហាឆ្នាំ២០២០នេះ បានឪ្យដឹងថារដ្ឋាភិបាលលីបង់បានប្រកាស«កាន់ទុ.ក្ខរយៈពេល០៣ថ្ងៃ»ដោយរាប់ពីថ្ងៃពុធនេះតទៅ បន្ទាប់ពីជ.នរ.ងគ្រោះ៧៨នាក់បានស្លា.ប់និងច្រើនជាង៤,០០០នាក់រ.ងរបួ.ស នៅក្នុងហេតុការណ៍.ផ្ទុះ.ដ៏កក្រើកមួយ នៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីបេរូត កាលពីថ្ងៃអង្គារម្សិលមិញ។
ក្រុមមន្ត្រីលីបង់បានអះអាងថា ការ.ផ្ទុះ.គឺបានកើតចេញពីឃ្លាំ.ងស្តុកសារធាតុដែលអាច.ផ្ទុះ.ឆេះ ដែលបានរក្សាទុកក្នុងឃ្លាំងនោះ អស់រយៈពេល០៦ឆ្នាំមកហើយ រីឯប្រធានាធិបតីលីបង់លោកមីឈែល អាអូន(Michel Aoun)បានឱ្យដឹងថា សារធាតុអាម៉ូញ៉ូមនីត្រាត(ammonium nitrate)២,៧៥០តោន ត្រូវបានស្ដុកទុកនៅក្នុង ឃ្លាំងខាងលើដោយគ្មា.នសុវត្ថិភាពត្រឹមត្រូវ។
លោកមីឈែល គ្រោងនឹងបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបន្ទាន់.មួយនៅថ្ងៃពុធនេះ ហើយការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល០២សប្ដាហ៍ រួមជាមួយកញ្ចប់ថវិកាស.ង្រ្គោះបន្ទា.ន់៦៦លានដុល្លារ ក៏នឹងត្រូវប្រកាសផងដែរ។
គួរបញ្ជាក់ថា អាជ្ញាធរលីបង់បានបើកការស៊ើ.បអង្កេតហើយ ដើម្បីស្វែងរកមូលហេតុពិតប្រាកដនៃ.ផ្ទុះ និងអ្នកទទួលខុ.សត្រូវដែលនឹងប្រឈ.មមុខនឹងការដាក់ទោ.សធ្ង.ន់ធ្ង.រ។ ប៉ុន្តែប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបានអះអាងថា ការ.ផ្ទុះ.នេះអាចមានជា.ប់ពាក់ព័.ន្ធនឹងការវា.យប្រ.ហារ ឬក៏ជាគ.ម្រោងបំ.ផ្ទុះ.គ្រា.ប់បែ.ក៕
សូមទស្សនាវីដេអូខាងក្រោមនេះ