អីយ៉ាបាត់មុខយូរ!! តែពេលនេះ សឿ សុធារ៉ា ស្អាតប្លែកនិងស្រកគីឡូច្រើនជាងមុន

ភ្នំពេញ៖ អតីតតារាសម្តែង អ្នកនាង សឿ សុធារ៉ា គឺជាតារាម្នាក់ដែលមានដ៏មានឈ្មោះល្បីរន្ទឺប្រចាំប្រទេសកម្ពុជា ដែលមានអ្នកគាំទ្រច្រើនលើសលប់ ដោយសារទេពកោសល្យនៃការសម្តែងភាពយន្តនិង សម្រស់ដ៏ស្រស់ស្អាតផូរផង់មិនចេះចាស់របស់អ្នកនាងផងដែរ។

ដោយឡែក ទោះបីជាអ្នកនាង បានបាត់មុខពីសិល្បៈច្រើនឆ្នាំក៏ពិតមែន​ក៏ប៉ុន្តែសម្រស់នាងនៅតែរក្សាបានភាពស្រស់ស្អាតក្មេងជាងវ័យដដែល ដែលយើងអាចមើលតាមរយៈសាច់មុខសម៉ត់ខៃ

គ្មានស្មានជ្រីវជ្រួញ ជាពិសេសនោះគឺរូបរាងរបស់អតីតតារាស្រីរូបនេះ បានស្រកគីឡូច្រើនជាងមុនគួរសមដែរ ដែលមើលទៅកាន់តែគួរឲ្យស្រលាញ់ខ្លាំងជាងមុនទ្វេរដង។

ក្រោយពីបានឃើញដូច្នេះរួចមក ហ្វេននិង មហាជនជាច្រើននាក់ បានពោលពាក្យសរសើរដល់តារាស្រីរូបនេះផងដែរដែលចេះថែរក្សារាងនិង សម្រស់បានក្មេងជាងវ័យ ដោយមិនចាញ់ក្មេងៗប៉ុន្មាននោះទេ៕

Leave a Reply