មង្គល ទីណា ដឹកដៃ ប្អូនស្រី ទៅធ្វើជំនួយឆ្ងាយពីភ្នំពេញ….

ទោះបីជាទើបបានបង្ហាញវត្តមាននៅលើកញ្ចក់ទូរទស្សន៍ និងទើបចេញនូវបទចម្រៀងថ្មីក៏ពិតមែន មង្គល ទីណា និងប្អូនស្រីដែលជាតារាចម្រៀងរួមទ្រនំរួមគ្នា អេននី ហ្សាម នៅតែមិនសូវបង្ហាញវត្តមានរបស់ខ្លួនដូចមុនទៀតនោះឡើយ។

មហាជន និងអ្នកគាំទ្របានដឹងរួចមកហើយថា តារាចម្រៀងក្នុងផលិតកម្មថោនពីរនាក់បងប្អូននេះ ហាក់ស្ងប់ស្ងាត់នៅក្នុងវិស័យសិល្បៈអស់មួយរយៈធំរួចមកហើយដោយសារលោក មង្គល ទីណា បានទៅរស់នៅខេត្តកោះកុងជាមួយភរិយា ដើម្បីបើកមុខជំនួញផ្ទាល់ខ្លួន ។

ថ្មីៗនេះបងប្រុសរូបនេះ ក៏បានដឹកដៃប្អូនស្រីរបស់ខ្លួនគឺតារាចម្រៀង អេននី ហ្សាម ទៅប្រកបមុខជំនួញបន្ថែមទៀតផងដែរ នៅទឹកដីទីរួមខេត្តដែលជាប់ព្រំដែនថៃមួយនោះ។

យ៉ាងណាមិញ តារាចម្រៀង អេននី ហ្សាម ក៏បានបញ្ជាក់ប្រាប់ប្រជាប្រិយថា «ទោះទៅបើកការរកស៊ីនៅខេត្តឆ្ងាយក៏ពិតមែន ក៏នាង និងបងប្រុសមិនបញ្ឈប់ក្នុងវិស័យសិល្បៈនោះដែរ គឺរាល់ពេលមានការប្រគុំតន្ត្រី ឬបទចម្រៀងថ្មីនោះពួកគេនឹងទៅមកៗទីក្រុងភ្នំពេញធម្មតា»៕

Leave a Reply