ខប់ៗទៀតហើយ! ស្ងាត់ៗថៅកែពេជ្របើកបង្ហាញវីឡាស្គឹមស្គៃថ្មី១ទៀត ឡើយឡូយកប់ម្មង…

អ្នកណាដែលថាមិនស្គាល់នោះ អ្នកលក់អនឡាញចិត្តធម៌ ទ្រី​ ដាណា មិនត្រឹមតែមានទ្រព្យស្តុកស្តុមនោះទេ តែនាងក៏មានចិត្តបុណ្យតែងតែជួយដល់អ្នកក្រីក្រលំបាកជាច្រើន ដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមមួយចំនួនពិតជាពេញចិត្តយ៉ាងខ្លាំង។

មិនត្រឹមតែប៉ុណ្ណោះបើងាកមកនិយាយពីជីវិតនាង ពិតជាមិនធម្មតា​ព្រោះមើលទៅពិតជាហាយសូរលំដាប់តែម្តងដោយគ្រឿងពេជ្រពាក់លើខ្លួន ចូលកម្មវិធីម្តងៗរាប់ម៉ឺនដុល្លារតែម្តង។ លើសនេះកាលពីពេលកន្លងទៅនេះនាងទើបតែSurprise ឡានថ្មីឲ្យកូនស្រី រាប់ម៉ឺនដុល្លារ ហ្វេនភ្ញាក់ផ្អើលមិនស្ទើរនោះទេ។

មុននេះបន្តិចនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកនាង ទ្រី ដាណា បានបង្ហោះសារថា សុខៗនឹកឃើញ​ចង់និយាយរឿងមួយថ្ងៃនេះ បង​ប្អូនធ្លាប់លឺអត់ អ្នកខ្លះមិនទាន់បានធ្វើអី មិនទាន់ចេញជា​សមិទ្ធផល​អី​ផង ក៏​និយាយ​មុន​បាត់។

តែ​អ្នក​ខ្លះ​ទៀត ស្ងាត់ៗ​ណាស់ ស្រាប់​តែ​បន្តិច ឃើញ​ជោគជ័យ​អី​មួយ បន្តិច​ស្រាប់​តែ​មាន​សមិទ្ធផល​អី​មួយ មក​បង្ហាញ។អ្នក​ខ្លះ ថា​ដូច​គ្នា តែ​តាម​ពិត វា​មិន​ដូច​គ្នា​ទេ សួរ​ថា​ខុស​គ្នា​ម៉េច មួយ​គេ​ថា​អ្នក​អួត មួយ​គេ​ថា​អ្នក​មាន​មោទកភាព​ចំពោះ​សមិទ្ធផល​ខ្លួន​ឯង។

អ្នក​អួត តាម​ពិត​ខ្លួន​ឯង​មិន​ទាន់​បាន​ធ្វើ​អី​ទេ មិន​ទាន់​មាន​អី​ទេ តែ​មាន​អំនួត គិត​ថា​ខ្លួន​ឯង​អាច​ធ្វើ​បាន ជួន​កាល​ប្រឹង​និយាយ​ឱ្យ​ហួស​មុន ដល់​ចុង​ក្រោយ គ្មាន​បាន​សាច់​ការ​អី ទៅ​ជា​សាច់​កាប់​វិញ។

អ្នក​ដែល​មាន​មោទកភាព​ចំពោះ​សមិទ្ធផល​វិញ គេ​ស្ងាត់​ណាស់ គេ​មិន​និយាយ​អី​មុន​ទេ តែ​ដល់​ពេល​បាន​លទ្ធផល បាន​សមិទ្ធផល​អី​មួយ​កើត​ឡើង ទើប​គេ​បង្ហាញ គេ​ប្រាប់​ថា គេ​អាច​ធ្វើ​បាន​ហើយ។

និយាយ​ឱ្យ​ស្រួល​ស្ដាប់ អ្នក​អួត​និយាយ​មុន​ធ្វើ តែ​អ្នក​ធ្វើ​មុន​និយាយ គឺ​មាន​ន័យ​ថា គេ​ជា​មនុស្ស​មាន​ចិត្ត​ស្ងប់​សុខ​បំផុត និង​សប្បាយ​ចិត្ត​បំផុត ព្រោះ​គេ​មិន​បាន​ធ្វើ​ដើម្បី​សម្ញែង​ដាក់​អ្នក​ណា គឺ​គេ​ធ្វើ​ដើម្បី​ខ្លួន​ឯង បំពេញ​ក្ដី​សុខ​ខ្លួន​ឯង កើត​ចេញ​ពី​សមត្ថភាព​ខ្លួន​ឯង។

សម្រាប់​អ្នក​រកស៊ី សុខ​ចិត្ត​សន្យា​ទុក​ពេល​យូរ​បន្តិច តែ​យក​ឱ្យ​គេ​បាន​មុន គេ​នឹង​សប្បាយ នឹង​គោរព​អ្នក។ សម្រាប់​អ្នក​ធ្វើ​ការ កុំ​សន្យា​ថា​ធ្វើ​បាន​គ្រប់​មុខ កុំ​អួត​គ្រប់​រឿង ស្ងាត់ៗ គេ​ឃើញ​សមត្ថភាព​អ្នក គេ​នឹង​ខ្លាច គោរព​អ្នក។

មនុស្ស​យើង​មិន​ត្រូវ​បង្ហាញ​អស់​ទេ ត្រូវ​មាន​អ្វី​ជា​របស់​ខ្លួន​ឯង រៀន​ធ្វើ​មុន​និយាយ ហើយ​សប្បាយ​ចិត្ត​នឹង​លទ្ធផល​ទទួល​បាន ព្រោះ​វា​ជា​ការ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ក្រោយ​សម្រេច​បាន។ បើ​យើង​មិន​អបអរ យើង​មិន​បង្ហាញ​សមិទ្ធផល មិន​មាន​មោទកភាព​ចំពោះ​អ្វី​ដែល​ខ្លួន​ធ្វើ​បាន​ហើយ ដូច​ជា​គ្មាន​ន័យ​សោះ។រឿង​ដែល​មនុស្ស​យើង

មិន​ត្រូវ​ធ្វើ គឺ​បង្ហាញ​ពី​គម្រោង​យើង​ទៅ​ថ្ងៃ​មុខ ព្រោះ​គ្មាន​អ្នក​អបអរ​ទេ មាន​តែ​អ្នក​ជ្រេញ និង​អ្នក​ច្រណែន។ មិន​ត្រូវ​បង្ហាញ​វិបត្តិ​ខ្លួន​ឯង ព្រោះ​អ្នក​ជុំវិញ​ត្រូវ​ការ​ភាព​សប្បាយ​រីក​រាយ​ពី​យើង ដូច​យើង​ចង់​ទទួល​ពី​គេ​ដែរ រង់ចាំមើល​អ្នក​ណា​ជួយ​ដោះ​ស្រាយ​បាន​ចាំ​បង្ហាញ។ អរគុណ​ណាស់ ហត់​ហើយ សម្រាក​តិច​សិន ​”។

Leave a Reply