ថ្មីចែស! ប្តីខំSurprise ទិញឡានRolls-Royceអោយហើយ ស្រាប់តែប្រពន្ធទាមទារលែងលះគ្នាភ្លាមៗព្រោះថា

ភ្នំពេញ ប្រិយមិត្តជ្រាបច្បាស់រួចហើយសព្វថ្ងៃនេះ កំពុងតែពេញនិយមសំរាប់រថយន្តទំនើប Rolls-Royce ដែលគេល្បីជារថយន្ត សំរាប់អភិជនឬអ្នកមានទ្រព្យសម្បិត្តច្រើននោះយ៉ាងណាមិញ នេះជាការសម្រេចចិត្ត និងការលើកហេតុផលរបស់ស្រ្តីម្នាក់

ដែលមានគណនីហ្វេសបុកឈ្មោះ A Mouy A Mouy និងជាអគ្គនាយិកា LC Brand កំពុងតែទទួលបានការចាប់អារម្មណ៍ពីមហាជន ដោយអ្នកនាងបដិសេដមិនអោយប្តីទិញរថយន្តទំនើប Rolls-Royce សម្រាប់ជូនជាការដូរដល់អ្នកនាងឡើយ។ជាក់ស្តែង អ្នកនាង បានផុសនៅក្នុងគណនីហ្វេសបុករបស់អ្នកនាងថា:

ប្តីចង់ទិញ Roll Royce surprise អោយចៃដន្យមានអ្នកសើបការណ៍អោយតេទៅភ្លាមបើហ៊ាន ទិញ លែងគ្នាព្រោះក្តីសុខរបស់ខ្ញុំមិនមែនលើសំភារះនិយមទេស្គាល់ខ្ញុំអោយច្បាស់បើទិញដីទិញផ្ទះប៉ុន្មានក៏មិនស្តាយដែរសម្រាប់ខ្ញុំអាចថាខ្ញុំសាច់កម្មខុសគេខុសឯងចូលចិត្តហត់ ចូលចិត្តរវល់មិនចូលចិត្តលេងសំភារះនិយមរឺមកពីខ្ញុំមានមិនទាន់ដល់ទេដឹងបានមិនទាន់ចង់បានវា

ចូលចិត្តសប្បាយចូលចិត្តជីវិតសមញ្ញនេះជាក្តីសុខពិតរបស់ខ្ញុំគឺឃើញស្នាមញញឹមមនុស្សជំវិញខ្លួនគឺគ្រប់គ្រាន់អរគុណសម្រាប់ទឹកចិត្តប្តីសម្លាញ់តែ សុំ មិនទទួលទង្វើរបងចំពោះអូនរាល់ថ្ងៃមានតំលៃជាងRoll Royce មានក្តីសុខជាងមានRoll Royce 20គ្រឿងទៀតPu Mab៕

Leave a Reply