ញ៉ាកសាច់! អ្នកនាងស្រី អូន បើកបង្ហាញវីឡា៣កន្លែងតម្លៃកប់ក្តោងរបស់ខ្លួន អមជាមួយសារយ៉ាងចាក់ដោតផ្តាំទៅអ្នកមើលងាយខ្លួនថា

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនមានកាចាប់អារម្មណ៏ និង ភ្ញាក់ផ្អើលជាខ្លាំងដោយនៅមុននេះបន្តិច នាថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២០ ចូលដល់ខែថ្មីភ្លាម ស្រីអូន បានបង្ហាញវីឡាដ៏ធំស្កឹមស្កៃរបស់ខ្លួន មើលទៅស្អាតទាក់ភ្នែកខ្លាំងណាស់ រហូតដលថ្នាក់ធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនជាច្រើន សម្តែងក្តីរំភើបជំនួស ក្រោយឃើញ ស្រីអូន ទទួលបានជោគជ័យខ្លាំងលើមុខជំនួញ និងមានលទ្ធភាពទិញវីឡាដល់ទៅ 3កន្លែង ផ្ទះហ្សបហោស៍ 3កន្លែង គ្រាន់តែវីឡាឃីងអេ មួយ មានតម្លៃជាង២លាន ដុល្លារបាត់ទៅហើយ។ ស្រីអូនក៏បានបញ្ជាក់បន្ថែមថា ៖ «អរគុណបុរីប៉េងហួតចំពោះការចុះតំលៃពិសេសពេលបង់ផ្ដាច់វីឡាឃីងអេ អរគុណចំពោះការពន្លឿនការសាងសង់វីឡាព្រីន អរគុណចំពោះការបញ្ចុះតំលៃ ហ្សបហោស៍ ក្លាសសុិក អរគុណហ្សបហោស៍ ឈូកវ៉ា ចំពោះការចុះតំលៃពិសេស អរគុណអ្នកមេីលងាយ

និងឈ្នានីសដែលរុញច្រានស្រីម្នាក់ដែលក្ររៀនបានតិចគ្មានផ្ទះនៅរហូតមានវីឡា 3កន្លែង ផ្ទះ ហ្សបហោស៍ 3កន្លែង និងកំពុងរកទិញថែម។អ្នកដឹងទេ អ្នកចំណាយពេលមេីលងាយ និងឈ្នានីសខ្ញុំនេះ គឺវាមិនបានផលអីទេ ខាតពេលតែខ្លួនឯងហ្នឹង អ្នកប្រឹងឈ្នានីស ខ្ញុំប្រឹងរកសុី បេីកក្រុមហ៊ុនថែមបន្ដបន្ទាប់ អ្នកក្ដៅក្រហាយ ខ្ញុំសប្បាយធ្វេីការរកសុី ខ្ញុំជួយបង្កេីតការងារអោយមនុស្សជុំវិញខ្លួនខ្ញុំ បានរាប់ពាន់នាក់ ខ្ញុំបានបុណ្យកុសល តែអ្នកសាងតែបាបច្រេីនឡេីងៗ គិតមេីលទៅថាគួរតែឈ្នានីសបន្តទៀតអត់??បេីបន្តទៀតអូខេ ខ្ញុំទៅបេីកក្រុមហ៊ុនថែមមួយទៀតហេីយបងឯងនៅបន្ដការងារដ៏សែនអត់ប្រយោជន៍ហ្នឹងទៀតទៅ ប្រាប់ហេីយថាឈ្នានីសអត់ចំណេញទេ រកសុីបានចំណេញតែអត់ស្ដាប់អូនសោះ អូ!ភ្លេចអរគុណថ្នាំប៉ូវ

អរគុណណាស់ដែលតែងតែមេីលងាយខ្ញុំអ្នកដឹងទេថាអ្នកជាថ្នាំប៉ូវដ៏មានប្រសិទ្ធភាពម៉្យាង ដែលខ្ញុំមិនបាច់ចំណាយលុយទិញ គ្រាន់តែឈឺចាប់តែបន្ទាប់ពី ការឈឺចាប់នេះគឺខ្ញុំមានកំលាំងចិត្តពេញៗដេីម្បីដេីរអោយដល់ចំនុចមួយដែលខ្ពស់ជាងអ្នក ។ផ្ញេីជូនកំពូលអ្នកតាមឈ្នានីស គ្មានដែនកំណត់ និងថ្នាំប៉ូវ ផ្ដាំទៅមួយក្រុមទៀត ចង់មានមិនមែនរកសុីមួយមុខ ហេីយឈ្នានីសគេទេណា
រកសុីច្រេីនមុខណាស់ សូមបញ្ជាក់អ្នកបង្កេីតអាខោនក្លែងក្លាយ មកបង្ខូចផលិតផលខ្ញុំតិចគិតថាបង្ខូចហេីយខ្ញុំប្រាកដ ជាចប់ដាច់បាយមែនប្រាប់ណាមុខរបរធំខ្ញុំមិនមែនលក់អនឡាញហ្នឹងទេ មួយខែខ្ញុំឡាយ2ដងហ្នឹងអត់ចេះមេីលទេអី បេីផ្ដោតតែអនឡាញខ្ញុំត្រូវឡាយរាល់ថ្ងៃឬមួយថ្ងៃ4ដង ហេីយសូមយល់ផងអ្នកស្អប់អេីយ ឈ្នានីសចុះ ឈ្នានីសឡេីង សុីអំបិលអោយស្រឡះ រាងនៅ»៕ប្រភព៖ហ្វេសប៊ុក

Leave a Reply