មិនធម្មតា! មហាជនផ្ទុះការពេញចិត្តយ៉ាងខ្លាំង ក្រោយតារាកិត្តិយស៣រូប មិនត្រឹមតែច្រៀងចាប៉ីបានពីរោះទេ ថែមទាំងចេះផ្លុំខ្លុយ និងលេងហ្គីតាទៀត (មានវីដេអូ)

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំងដោយកាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២០ ដែលទើបកន្លងផុតទៅថ្មីៗនេះ គេប្រទះឃើញ តារាកិត្តិយស៣រូប បានលេចមុខក្នុងកម្មវិធី ប្រគំតន្រ្តី អូឡាតេ របស់ស្ថានីយទូរទស្សន៍ ស៊ីធីអ៊ិន (CTV TV) មើលទៅពិតជាអស្ចារ្យមែន ដោយពួកគាត់ មិនត្រឹមតែច្រៀងចាបុីឆ្លើយឆ្លងជាភាសាអង់គ្លេស ទេ ថែមទាំងចេះផ្លុំខ្លុយ និងលេងហ្គីតាបានយ៉ាងល្អថែមទៀតផង។ជាក់ស្តែង វត្តមានរបស់ តារាកិត្តិយសទាំង៣នាក់នេះ បានធ្វើឲ្យកម្មវិធីមួយនេះ ពោរពេញដោយក្តីសប្បាយរីករាយជាខ្លាំង ហើយក៏បានធ្វើឲ្យពិធីករ និងពិធីការិនី ទាំង៣រូប ក៏ដូចជាទស្សនិកជន ជក់ចិត្ត មើលឡើងភ្លឹក។

រឹតតែពិសេសថែមទៀតនោះ វីដេអូមួយនេះមានអ្នកចូលទស្សនាជាង១លានដងបាត់ទៅហើយ គិតត្រឹមយប់ថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២០ នេះ។ក្នុងនោះក៏មានអ្នកខ្លះ ដែលបានទស្សនាតាមរយៈហ្វេសប៊ុក លាន់មាត់ថា ៖ មនុស្សមានសមត្ថភាពបែបហ្នឹង មិនខ្លាចនឹងលើកតម្កើងទេ, ខ្ញុំចូលចិត្តស្ដាប់ណាស់, គាំទ្រពេញទំហឹង អរគុណបងៗ ដែលអភិរក្ស កម្មវិធីផ្សព្វផ្សាយ ជាផ្នែកមួយសំខាន់ក្នុងការលើកស្ទួយដែរ, ពីរោះណាស់បង សែនចូលចិត្ត ។ព្រមទាំងនៅមានពាក្យសរសើរពីសមត្ថភាព តារាកិត្តិយស ដ៏ល្បីទំាង៣ដួងនេះ ជាច្រើនទៀត។ តោះកុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូនេះទាំងអស់គ្នាខាងក្រោមនេះ។ប្រភព៖ហ្វេសប៊ុក


សូមទស្សនាវីដេអូនេះទាំងអស់គ្នាខាងក្រោមនេះ

Leave a Reply