ជារឿយៗខ្សែជីវិតក្រោយអាពាហ៍ពិពាហ៍របស់តារាចម្រៀងស្រីចាស់វស្សាស្ថិតក្នុងទ្រនំហង្សមាស សុគន្ធ និសា ហាក់សោះកក្រោះដ្បិតមិនសូវបង្ហាញរូបជុំគ្នាគ្រាដែលតារាផ្សេងៗឲ្យតែមានគូទោះសង្សារ ឬប្ដីប្រពន្ធក្ដីខិតខំបង្ហោះបង្អួតមហាជនសឹងរាល់ថ្ងៃមិនសំចៃថ្មទូរស័ព្ទឡើយ។
ជុំវិញមន្ទិលរហូតសន្និដ្ឋានថា ទំនាក់ទំនង សុគន្ធ និសា និងស្វាមី អាចមានអ្វីនៅពីក្រោយទើបមិនសូវឲ្យគេដឹងឮនោះមុននេះ សុគន្ធ និសា« Boy friend ទំនើង»។ សុគន្ធ និសា តារាស្រគត់ស្រគុំរូបនេះបានបន្ថែមបញ្ចប់ចម្ងល់ទាំងទឹកមុខរីករាយកាត់ព្រឹកថា៖
«Ok អ្នកគ្រប់គ្នាតែងតែសួរថាម៉េចក៏មិនដែលឃើញផុសរូបជាមួយម្នាក់ប្រុសនេះ ឥឡូវនេះជូនតាមសំណូមពរចា»។ យ៉ាងណាក្ដីក្រោយការបង្ហាញនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនបានបញ្ចេញអាការៈហាក់ធូរទ្រូង ពិសេសបានជូនពរគូស្នេហ៍អ្នកសិល្បៈ និងអ្នកជំនួញមួយគូនេះឆាប់រកឃើញភូមិកូនក្មេងឆាប់ៗនេះផងដែរ៕