ធ្លាប់តែឃើញគេនិយមជិះ Quad Bike នៅសៀមរាប ដឹងអីនៅភ្នំពេញមានដែរសោះ

ភ្នំពេញ៖ នារដូវវស្សានេះដែលជារដូវប្រជាកសិករខ្មែរយើងកំពុងតែចាប់ផ្តើមធ្វើស្រែចំការ វាបានក្លាយទៅជាចំណីភ្នែកមួយយ៉ាងស្រស់ស្អាតសម្រាប់អ្នកដែលនិយមជិះម៉ូតូធំកង់បួន ឬហៅថា Quad Bike ដើម្បីគយគន់ទេសភាពវាលស្រែយ៉ាងខៀវស្រងាត់តាមដងផ្លូវមួយចំនួននៅតាមតំបន់ជាយៗក្រុង។

បើនិយាយពី Quad Bike ប្រិយមិត្តមួយចំនួនប្រាកដជានឹកឃើញទៅដល់ខេត្តសៀមរាប ព្រោះនៅទីនោះពិតជាមានការនិយមជិះវាខ្លាំងមែនទែននារដូវវស្សានេះ។ ប៉ុន្តែការពិតទៅ អ្នកនៅភ្នំពេញឯនេះវិញ ក៏មានកន្លែងជិះ Quad Bike មួយកន្លែងដែរ ដែលស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ។

ទីកន្លែងនោះមានឈ្មោះថា Camboquad ដែលមានបម្រើសេវាកម្មជួលម៉ូតូ Quad Bike ជិះលេងកម្សាន្តគយគន់វាលស្រែ ក៏ដូចជាជីវភាពប្រចាំថ្ងៃពីប្រជាជនដែលរស់នៅតាមផ្លូវក្នុងភូមិតូចៗ និងទស្សនាថ្ងៃលិចពេលល្ងាចបានយ៉ាងស្រស់ស្អាតថែមទៀតផង។

សូមទស្សនានូវរូបភាពខាងក្រោម៖

Leave a Reply