ព័ត៍មានបឋម៖ ប្រទេសថៃ កាលពីវេលាម៉ោង ១១យប់ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ គឺមានក រ ណី បា ញ់ បោះមួយ បានកើតឡើង ស្ថិតនៅក្នុងកាសុីណូ Rama 3 Soi 66 ក្នុងប្រទេសថៃ ដែលបណ្តាលឲ្យមនុស្សចំនួន ៤នាក់ បានស្លា ប់ បាត់បង់ជីវិត ដោយក្នុងនោះមាន (បុរស២នាក់ និងស្រ្ដី២នាក់)។
មូលហេតុដំបូងដែលបណ្តាលឲ្យមានការបា ញ់ បោះ បែបនេះ គឺមានមន្ត្រីប៉ូលីសម្នាក់ បានទៅលេងល្បែងនៅក្នុងកាសុីណូខាងលេី ក្រោយមកក៏បានឈ្លោះប្រកែកគ្នាជាមួយនឹងអ្នកលេងផ្សេងម្នាក់ទៀត រហូតដល់មានការបា ញ់ ប្រ ហា រ បណ្តាលឲ្យមានមនុស្សស្លា ប់ បែបនេះតែម្ដង។ បច្ចុប្បន្នសមត្ថកិច្ច កំពុងធ្វើការស៊ើបអង្កេតនៅកន្លែងកើតហេតុ។
ក្នុងហេតុការណ៍បា ញ់ បោះខាងលើនេះ ក៏មានស្រ្ដីជាជន រង គ្រោះ ម្នាក់ ដែលគាត់គឺជាជនជាតិខ្មែរ បានស្លា ប់ បាត់បង់ជីវិតផងដែរ។ ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ Oun Maly ដែលគាត់ត្រូវជាអតីតមិត្ដរួមការងារជាមួយ ស ព បានបង្ហោះសារមួយឃ្លាថា៖
”R I P បងស្រី Ahna Newlife ហេតុអីទេវាតាធ្វើដាក់មនុស្សល្អដូចបងស្រីបែបនេះ សូមបងស្រីទៅអោយបានក្ដីសុខណាបង”។ សូមជម្រាបផងដែរថា ប្រសិនបើមានការវិវិត្ដ នៃហេតុការណ៍ខាងលើនេះបន្ថែមទៀត ក្រុមការងាររបស់យើងខ្ញុំ និងធ្វើសេចក្ដីរាយការណ៍ជូនម្ដងទៀត។