អុញនោះ! មិនចាំយូរ Love Riya ឡាយវីដេអូ ព្រលះអ្នករិះគន់កប់ៗមាត់ថា…(មានវិដេអូ)

រំលឹកបន្តិចថា៖ កាលពីម្សិលមិញនេះ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ មានរឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយថៅកែលក់ឡេ សាច់ដ៏សខ្ចី អ្នកនាង Love Riya ត្រូវបានចោរ បានធ្វើសកម្មភាពលួចគាស់ផ្ទះរបស់អ្នកនាង ដោយយកបានទូដែកតូចមួយ រួចរត់គេចខ្លួនបាត់ស្រមោលតែម្ដង។

ទាក់ទងចំពោះករណីនេះដែរ នៅខណៈពេលមុននេះបន្ដិច នាយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ក៏បានបញ្ចក់រួចមកហើយថាគ្មានលុយសូម្បីមួយរៀល។

យ៉ាងណាមិញងាកមកអ្នកនាង Love Riya ក៏បានឡាយវីដេអូ ព្រលះអ្នករិះគន់មួយចំនួនតូច ដែលថាឲ្យនាងថា មានលុយមិនចេះធ្វើបុណ្យ ទុកឲ្យចោរលួច ម្នាក់ហ្នឹងពិតអួតចេះ អួតចុះ ហើយអ្នកនាងបានវាយបកទៅវិញថាចុះពេលខ្ញុំក្រវិញមានជួយខ្ញុំអត់។

ពេលខ្ញុំក្រ រកតែបាយញុាំមិនបានញុាំតែដំឡូង មានជួយខ្ញុំទេ ហើយដែលឃើញក្បាលមីមួយនេះដែលសូមជំនួយពីគេអត់! អត់ដែរទេមែន ទេ!ខ្ញុំអត់បាយ មួយអាទិត្យក៏ខ្ញុំមិនដែលទៅសូមជំនួយពីអ្នកណាគេដែរ”៕ តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះ៖


សូមទស្សនាវិដេអូខាងក្រោមនេះ៖

Leave a Reply