ផ្ទះសង់ពីដីពិតៗល្បីខ្លាំងក្នុងបណ្តាញយូធូបការពិតនៅបាត់ដំបងយើងសោះ…

អ្នកដែលចូលចិត្តតាមដានទស្សនាវីដេអូក្នុងបណ្តាញយូធូប ប្រាកដជាធ្លាប់បានឃើញមិនខាន អំពីវីដេអូសកម្មភាពសាងសង់ផ្ទះដោយដៃនៅក្នុងព្រៃ ព្រមជាមួយរចនាបទ និង ការរៀបចំប្លែកៗគួរជាទីទាក់ទាញជាខ្លាំង ។

យ៉ាងណាមិញ តាមផេកហ្វេសប៊ុកឈ្មោះ បុណ្ណាកូនអ្នកបាត់ដំបង បានបង្ហាញនូវផ្ទះសាងសង់ពីដីពិតៗមួយដែលល្បីពេញបណ្តាញយូធូបនោះ គឺការពិតមានវត្តមាននៅបរិវេណវត្តកាច់ផ្កា ស្ថិតក្នុងភូមិស្រះថត ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង ប្រទេសកម្ពុជា យើងសោះ ។

តាមរយៈរូបភាពនោះ យើងអាចមើលឃើញថា អ្នកសាងសង់ពិតជាមានភាពប៉ិនប្រសប់ជាមួយការរចនាកែច្នៃដី ឬស្សី និង វត្ថុធាតុដើមធម្មជាតិផ្សេងៗទៀត បានបង្កើតបានជាផ្ទះមួយយ៉ាងពិសេស គួបផ្សំជាមួយអាងហែលទឹកតូចមួយនៅជាប់នោះថែមទៀតផង ។

សូមបញ្ជាក់ថា វីដេអូនៃការធ្វើផ្ទះដោយដៃនៅក្នុងព្រៃនេះកំពុងតែមានការពេញនិយមទស្សនាជាខ្លាំងនៅក្នុងបណ្តាញ យូធូប នៅតាមបណ្តាប្រទេសនានាជាច្រើន ក្នុងនោះពិតជាគួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលក្នុងចំណោមស្នាដៃទាំងអស់នោះក៏មានស្នាដៃកូនខ្មែរយើងដែរ ៕ ប្រភព៖ បុណ្ណាកូនអ្នកបាត់ដំបង 

Leave a Reply