លោកអ៊ុំមានប្រសានសន៏ត្រូវណាស់! ឃើញគេទាស់គ្នាច្រើនជាពិសេសបង្ហោះអួត ឡាន មាស ពេជ្រ វីឡា ស្រាប់តែឯកឧត្តម ម៉ុង រិទ្ធី បង្ហោះសារដាក់មួយឃ្លាអោយថា…

យោងតាមកាបង្ហោះរបស់លោកឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពិតជាចាក់ដោតខ្លាំងណាស់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលទាក់ទងទៅនឹងអ្នកដែលចូលចិត្តទាស់គ្នា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាពិសេសអ្នកដែលចូលចិត្តអ៊ួតឡាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មាស ពេជ្រ វីឡា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាមបណ្ដាញសង្គមហ្វេសប៊ុក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ ដោយលោកបានសរសេរមានខ្លឹមសារទាំងស្រុងថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖

នៅក្នុង​គ្រា​ដ៏សែន​មហាវិនាសកម្ម​ដោយសារតែ​ជំងឺ​ឆ្លងកូរ៉ូណា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កូវីដ-១៩​ដ៏មហា​ប្រលៃ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅលេី​ភពផែនដី​យេីងនេះ​ក្នុង​នោះក៏មាន​ព្រះរាជាណាចក្រ​កម្ពុជា​យេីង​ផងដែ​រ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដូច្នេះហេីយ​ខ្ញុំ​សូម​អភ័យទោស​មុននិង​និយាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​ក្រែងលោមាន​អារម្មណ៍​មិនល្អ​ដល់ប្រីយមិត្ត​នៅក្នុង​បណ្តាញ​សង្គម​fbនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ខ្ញុំ​សុំចិត្ត​សុំថ្លេីម​អ្នកដែល​ចូល​ចិត្តឈ្លោះប្រកែកគ្នា​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និយាយរឿងមិនល្អ​

បង្ហោះ​បង្អួត​ទ្រព្យសម្បត្តិ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឡានវីឡា​ លុយ​កាក់​ មាសពេជ្រ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងរឿងដែល​មិន​សមរម្យ​មួយចំនួន​ទៀត​បង្ហោះតាម​បណ្តាញ​សង្គម​fb​សូម​មេត្តា​ឈប់បង្ហោះទៀតទៅ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រោះអីយេីង​ត្រូវ​ដឹងថា​មិនមែនមេីល ឃេីញ តែនៅ​ក្នុង​ប្រទេស​យេីងទេ​គឺគេ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មេីលឃេីញ​ទូទាំង​ពិភពលោក​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានទ្រព្យសម្បត្តិ​ច្រើន​ប៉ុណ្ណា​ក៏​ដោយ​រក្សា​វាទុកទៅ​ចង់ទិញអីក៏ស្រេចតែចិត្តចង់ទៅ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិនចាំបាច់​បង្អួត​ប្រាប់គេឯងទេ​បេីខ្លួន​ពិតជា​ស្រឡាញ់​ដល់​ប្រជាជន​ក្រីក្រ​មែន​

គួរណាតែ​​យក​ទ្រព្យសម្បត្តិ​ដែលមាននេះយក​ទៅវិនិយោគ​លេីវិស័យ​កសិកម្ម​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កសិឧស្សាហកម្ម​តាម​អនុសាសន៍​ណែនាំ​ដ៏ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យេីង​ដេីម្បី​បង្កេីត​ការងារ​អោយដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ធ្វើ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងបានចូល​រួម​ចំណែក​មួយផ្នែក​ជាមួយ​រាជរដ្ឋាភិបាល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​កម្ពុជា​យេីងព្រមទាំង​មិនបាន​រំខាន​ដល់​សន្តិសុខ​សុវត្ថិភាព​សង្គម​ផងដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

Leave a Reply