មកដឹងពីច្បាប់ថ្មី ត្រៀមដាក់ពិន័យនារីៗណាស្លៀកពាក់ខ្លីជ្រុលហួសហេតុតាមទីសាធារណៈ ដែល​…..

យោងតាមហ្វេសបុកផេចឈ្មោះ Channel Pram បានចែករំលែកជុំវិញព័ត៌ថ្មីមួយថា: ច្បាប់ថ្មី ហាមស្លៀកពាក់ខ្លី! សេចក្ដីព្រាងច្បាប់ស្ដីពីសណ្ដាប់ធ្នាប់សាធារណៈនេះ មាន៨ជំពូក និង៤៣មាត្រា និងមានគោលបំណង ដើម្បីក្សាប្រពៃណីជាតិ និងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។

1 ស្រ្ដីត្រូវបានហាមឃាត់ការស្លៀកពាក់ខ្លីពេករហូតខើចលើខើចក្រោម ការស្លៀកពាក់ស្ដើងលេចកេរភេទ ឬការស្លៀកពាក់បង្ហាញផ្នែកខ្លះនៃកេរភេទ បុរសមិនត្រូវដោះអាវឱ្យខ្លួនទទេរនៅទីសាធារណៈ ឬស្លៀកតែខោទ្រនាប់ដើម្បីបង្ហាញកេរខ្មាស។

2 សកម្មភាពហាមឃាត់នៅតាមទីសាធារណៈផ្សេងទៀត ដូចជាការរស់នៅលើចិញ្ចើមផ្លូវ ការសុំទាន ការបង្ហូរចោលកាកសំណល់នៅតាមទីសាធារណៈ ការបិទផ្សាយព័ត៌មានឬរូបភាពធ្វើឱ្យប៉ះពាល់ប្រពៃណីនិងសាសនា។

3 ហាមឃាត់ការខាកស្ដោះនៅតាមផ្លូវនិងទីសាធារណៈ ការបង្ទោរបង់ក្រៅបង្គន់អនាម័យ ការចោលសំរាមឬខ្មោចសត្វនៅរាយប៉ាយតាមផ្លូវ

4 ការសង់រោងការឬរោងបុណ្យនៅតាមទីសាធារណៈឬតាមដងផ្លូវដោយគ្មានការអនុញ្ញាត

5 ហាមឃាត់ការជះទឹកឬការប៉ាត់ម្ស៉ៅ

6 មិនប្រើប្រាស់ឧបករណ៍បំពងសំឡេងខ្លាំងរំខានដល់អ្នកដទៃ

7 អនីតិជនអាយុក្រោម១៨ឆ្នាំត្រូវបានហាមឃាត់ប្រើប្រាស់គ្រឿងស្រវឹងនិងចូលក្លឹបកម្សាន្ត

8 ហាមឃាត់ការលក់គ្រឿងស្រវឹងពីម៉ោង១២អធ្រាត្រដល់ម៉ោង៦ព្រឹក។

លោក អ៊ុក គឹមឡេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃដែលដឹកនាំដំណើរការធ្វើសេចក្តីព្រាងច្បាប់នេះបានមានប្រសាសន៍ថា ច្បាប់នេះគឺមានភាពចាំបាច់សម្រាប់ថែរក្សាវប្បធម៌ប្រពៃណី។ ច្បាប់នេះអាចនិងអនុវត្តនៅចុងឆ្នាំឬឆ្នាំក្រោយនេះ!

Leave a Reply