មិនមែនក្រទេណា! គ្រាន់តែសម្បក Caseទូរស័ព្ទ ទ្រី ដាណា ដាំពេជ្រ ថ្លៃរហូតដល់….

ភ្នំពេញ៖ អ្នកណាដែលថាមិនស្គាល់នោះ អ្នកលក់អនឡាញចិត្តធម៌ ទ្រី​ ដាណា មិនត្រឹមតែមានទ្រព្យស្តុកស្តុមនោះទេ តែនាងក៏មានចិត្តបុណ្យតែងតែជួយដល់អ្នកក្រីក្រលំបាកជាច្រើន ដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមមួយចំនួនពិតជាពេញចិត្តយ៉ាងខ្លាំង។

មិនត្រឹមតែប៉ុណ្ណោះបើងាកមកនិយាយពីជីវិតនាង ពិតជាមិនធម្មតា​ព្រោះមើលទៅពិតជាហាយសូរលំដាប់តែម្តង ដោយគ្រឿងពេជ្រពាក់លើខ្លួន ចូលកម្មវិធីម្តងៗរាប់ម៉ឺនដុល្លារតែម្តង។ លើសនេះកាលពីពេលកន្លងទៅនេះនាងទើបតែSurprise ឡានថ្មីឲ្យកូនស្រី រាប់ម៉ឺនដុល្លារ ហ្វេនភ្ញាក់ផ្អើលមិនស្ទើរនោះទេ។

ពេលនេះដែរ នាងបានធ្វើឲ្យអ្នកលេងបណ្តាញសង្គមបើកភ្នែកធំៗ ក្រោយបានបង្ហាញជាមួយនឹង សម្បកទូរស័ព្ទដាំពេជ្រ ដែលមានតម្លៃសឹងតែនឹកស្មានមិនដល់ ជាមួយនឹងក្បាច់រចនាយ៉ាងប្លែកតែម្តង រហូតដល់៧០ម៉ឺនដុល្លារជាងឯណោះ ដែលតម្លៃនេះគឺចេញពីមាត់នាង បានប្រកាសប្រាប់ហ្វេនៗ ឲ្យបានដឹង។

ក្រោយពីបានឃើញបែបនេះ អ្នកលេងបណ្តាញសង្គម សឹងតែមិនជឿនោះទេ ព្រោះនាងហ៊ានចំណាយលុយដាំសុទ្ធតែពេជ្រ នៅលើសំបកទូរស័ព្ទរហូតគិតជាលុយអស់ច្រើនបែបនេះ៕
សូមទស្សនាវីដេអូខាងក្រោមនេះ៖

Leave a Reply