ប៉េកាំង៖ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ អាជ្ញាធររបស់ប្រទេសចិន បានសម្រេចបំផ្ទុះទំនប់ទឹកទន្លេធំមួយ ក្នុងគោលបំណងទម្លាយទឹកជំនន់ ដែលកំពុងកើតមានឡើងនៅទូទាំងប្រទេសចិន និងបានឆក់យកជីវិតមនុស្សអស់ជាច្រើននាក់។
បណ្តាញទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា ទំនប់ទឹកនៅលើដងទន្លេ Chuhe ក្នុងខេត្ត អានហ្វួយ (Anhui) ត្រូវបានទម្លាយដោយប្រើគ្រឿងផ្ទុះ កាលពីព្រឹកថ្ងៃអាទិត្យ ហើយកម្រិតទឹកត្រូវបានគេរំពឹងថា នឹងស្រកចុះប្រមាណ៧០សង់ទីម៉ែត្រ។
ការទម្លាយទំនប់ទឹកទន្លេ ដោយប្រើគ្រឿងផ្ទុះនេះ គឺការជាឆ្លើយតបទៅតាមស្ថានការណ៍បន្ទាន់ កំឡុងពេលទឹកជំនន់ដ៏អាក្រក់បំផុត បានកើតឡើងនៅប្រទេសចិន ដូចកាលឆ្នាំ ១៩៩៨ ដែលទឹកជំនន់នោះ បានសម្លាប់មនុស្សជាង ២ពាន់នាក់ និងបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋអស់ជិត ៣លានខ្នង។
សូមជម្រាបផងដែរថា កម្ពស់ទឹកនៅតាមដងទន្លេជាច្រើនក្នុងប្រទេសចិន បានកើនឡើងខុសពីធម្មតានៅឆ្នាំនេះ ដោយសារភ្លៀងធ្លាក់ខ្លាំង។ ហើយបច្ចុប្បន្ន ទឹកជំនន់នៅតំបន់ភាគកណ្តាល និងភាគខាងត្បូងប្រទេសចិននេះ បានបន្តសម្លាប់មនុស្សអស់ជាង ១៥០នាក់ ខណៈប្រជាជនប្រមាណ ១.៨លាននាក់ទៀត ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង ទៅរកទីកន្លែងសុវត្ថិភាព៕
សូមទស្សនាវីដេអូនៃទឹកគ្រោះទឹកជំនន់ក្នុងប្រទេសចិនខាងក្រោម៖