ពិតជា ជ្រះថ្លាមែន ! អ្នកស្រី ទ្រី ដាណា បានជូនថវិការទៅកាន់លោក ជំទាវ ហ៊ុន សុីណាត ដើម្បីកសាងឈាបនដ្ឋាន និងអណ្ដូងទឹក វច្ចកុដិ (បង្គន់) ជាទឹកប្រាក់ចំនួន…

ភ្នំពេញ ៖ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថានៅកាលពីព្រឹកថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០២០ អ្នកស្រី ទ្រី ដាណា បានមានអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំងដោយសារតែ លោកជំទាវ ហ៊ុន សុីណាត ដែលត្រូវជាប្អូនស្រីបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន បានអញ្ចើញមកដល់ហាងពេជ្រអ្នកស្រីដោយផ្ទាល់ ។

ក្នុងពេលនោះដែរដោយអ្នកស្រី ទ្រី ដាណា បានចូលបច្ច័យថវិកាមួយចំនួនធំ តាមរយៈលោកជំទាវ ក្នុងការកសាងឈាបនដ្ឋាន និងអណ្ដូងទឹក វច្ចកុដិ (បង្គន់) ស្ថិតនៅវត្ដពោធិមង្គល ក្នុងខេត្ដកំពង់ចាម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញនេះបើយោងទៅតាមគណនីហ្វេសប៊ុករបស់លោកជំទាវ ហ៊ុន សុីណាត បានធ្វើការបង្ហោះយ៉ាងដូច្នេះថា ៖ សូមថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូលបច្ច័យក្នុងកាកសាងឈាបនដ្ឋាន និងអណ្ដូងទឹក វច្ចកុដិ (បង្គន់)នៅវត្តពោធិ មង្គល ភូមិវត្ត ឃុំ ទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ។

1- ក្មួយស្រីដាណា ទ្រី និងក្មួយប្រុស 10000ដុល្លារ(មួយមុឺនដុល្លារ) សូមជូនពរដល់ក្មួយព្រមទាំងក្រុមគ្រួសារសូមទេវតាទាំង ប្រាំបីទិសតាមថែរក្សា សុំបានជួបតែនឹងពុទ្ធពរទាំងបួនប្រការគឺអាយុ​ វណ្ណ:​ សុខ:​ និងពល:​ កុំបីឃ្លៀងឃ្លាតឡើយ ។ 2.8.2020 » ៕

Leave a Reply