Love Riya ថា ជាតិ​នេះ​រស់​ខ្វះ​ប្រុស​មិន​បានទេ ឲ្យ​តែ​បាន​ប្រុស​សុខចិត្ត​អត់​ហូបបាយ…

ភ្នំពេញ​ ៖ ​នៅ​ក្នុង​ការ​ឡាយ​វីដេអូ​លក់​ផ លិតផ ល​របស់ខ្លួន​នោះ Love Riya បាន​ឆ្លៀត​និយាយ​រឿង​ប្រុស​ផង​ដែរ ដោយ​អ្នកនាង​ថា ជាតិ​នេះ រស់នៅ​ខ្វះ​ប្រុស​មិន​បានទេ ឲ្យ​តែ​បាន​ប្រុស​សុខចិត្ត​អត់​ហូបបាយមួយថ្ងៃ។

អ្នកនាង​និយាយ​បែបនេះ ក្រោយពី​ត្រូវ​បាន​គេ​ទិញ​ស៊ុប​ក្ដាម​ឲ្យ​ហូប​ ដោយ​ដំបូង​នាង​ស្មាន​តែ​ស៊ុប​ព្រុយ​ត្រី​ឆ្លាម​(​ប៉ូវ​ខ្លាំង​) ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​នាង​គិត​ថា ពេល​នាង​ចេញ​ក្រៅ​រក​ប្រុស ពេល​ ពោះ​ធំ មក​បន្ទោស​នាង​ថា​អាស​អី​ជាដើម។

ជាមួយគ្នានេះ នាង​ក៏បាន​និយាយ​រឿង​កូនចៅ​ខ្លួន​ឡាយ​លើក​លី​អូ​ខ្សែ​១​ឌឺ​ដាក់​ចោរ ដល់ពេល​យប់​អត់​ហ៊ាន​ដេក​ផ្ទះ បបួល​នាង​ដេក​ក្រៅ កូនចៅ​ខ្លួន​ដេក​លក់​ទល់​ភ្លឺ​អត់​បាន​ធ្វើ​អី​បន្តិច ចំណែក​ខ្លួន​វិញ​…..​។

លើសពីនេះ នាង​និយាយ​ច្រើន​ទៀត​ពាក់ព័ន្ធ​នឹង​ភាព​ល្មោ ភ​ប្រុស​របស់​ខ្លួន ចង់ដឹង​ច្បាស់​ទស្សនា​វីដេអូ​នៅ​ខាងក្រោម​បំផុត​នៃ​រូបភាព។

គួរ​បញ្ជាក់ថា នៅក្នុង​ការ​និយាយ​ដល់​ចំណុចរសើប​ពាក់ព័ន្ធ​នឹង​រឿង​ប្រុស​នេះ មាន​អ្នកទស្សនា​ផ្ទាល់​រហូតដល់​១​ម៉ឺន​នាក់ (10K) ​ហើយ​អ្នកនាង​ក៏​ឆ្លៀត​លក់​ផលិ តផល​របស់ខ្លួន​​​តែម្ដង​។​

Love Riya បច្ចុប្បន្ន កំពុងតែ​ល្បី​សុសសាយ​ដល់​អ្នក​គាំទ្រ ​រឿង​អ្នកនាង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ម្នាក់ ហើយ​ទើបតែ​បែក​ធ្លាយ​វីដេអូ​រូប​នាង និង​បុរស​ម្នាក់​នោះ សាង​ភាព​ផ្អែមល្ហែម​ជាមួយគ្នា​លើ​ទឹកដី​ខេត្ត​កំពត មិន​ចាញ់​កំលោះ​ក្រមុំ ពេល​សាង​ស្នេហ៍​ថ្មោងថ្មី​នោះ​ទេ៕


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply