ទៅមើលទិដ្ឋភាពប្អូនៗទី ៩ នៅសាលាមួយប្រឡងឌីប្ល៊ូមព្រឹកមិញនេះ ពិតជាតឹងរ៉ឹងណាស់…

សាលាបញ្ញាសាស្រ្តអន្តរជាតិ ខេត្តបាត់ដំបង បានបង្ហាញសកម្មភាពថ្ងៃដំបូងនៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាបឋមភូមិថ្នាក់ទី ៩ សម័យប្រឡងថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២០ នៅមណ្ឌលប្រឡង ។ ទៅមើលទិដ្ឋភាពជារួមពិតជាមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង និង ការពារសុវត្ថិភាពបានយ៉ាងល្អ ។

បេក្ខជនគ្រប់រូបរូបឆ្លងកាត់ការធ្វើអនាម័យជាមុនដូចជាត្រូវដុះលាងសម្អាតដៃ ការវាស់កំដៅ ពាក់ម៉ាស់ និងឆ្លងកាត់ម៉ាស៊ីនស្កេនផងដែរ ។ ប្អូនៗជាបេក្ខជនត្រូវបានរក្សាគម្លាតឆ្ងាយៗទពីគ្នាទាំងមុន និងពេលចូលបន្ទប់ប្រឡង ។

ទាំងនេះបង្ហាញពីការយកចិត្តទុកដាក់ និងអនុវត្តទៅតាមគោលការណ៍ណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា ពិសេសតាមវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចជាអង្គការសុខភាពពិភពលោក ។ សូមទៅទស្សនាទិដ្ឋភាពជារួមដូចខាងក្រោមនេះ៖

Leave a Reply