wow ស្រស់ស្អាតណាស់!! ជីមមី និង ព្រះនាងតូច ជេនណា នរោត្តម រំលេចសម្រស់គួរឱ្យក្នាញ់ក្នុងឈុតរ៉ូបផ្កាឈូក ដូចកូនភ្លោះ

មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយបានឃើញពិធីការិនីរូបរាងស្រឡូនស្អាត ជីមមី និង ព្រះនាងតូច នរោត្តម ជេនណា បានបង្ហាញរូបភាពមួយចំនួនដោយមានការតុបតែងខ្លួនប្លែកៗដូចព្រះនាងនៅក្នុងរឿងនិទាន ធ្វើឱ្យមានការសរសើរស្រស់ស្អាតយ៉ាងខ្លាំង ។

ធ្លាប់តែឃើញស្រីស្អាត ជីមមី ក៏ដូចជាព្រះនាងតូច ជេនណា តែងខ្លួនបែបទាន់សម័យធម្មតា តែនៅពេលលេងស្ទីលតែងខ្លួនបែបតុក្កតាបាប៊ី មានការផាត់មុខពាក់សក់និង ស្លៀករ៉ូបប៉ោងៗពណ៌ផ្កាឈូក

គួរឱ្យស្រឡាញ់បែបនេះពិតជាប្លែកភ្នែក និង ស័ក្តិសម តែយ៉ាងណា ជីមមី ក៏ដូចជាព្រះនាងតូច នរោត្តម ជេនណា មិនទាន់បានប្រាប់ថារូបភាពនៅក្នុងឈុតបែបនេះថតសម្រាប់កម្មវីធីអ្វីឡើយ ។

ដោយសារតែរូបសម្រស់ស្រស់ស្អាតរួមជាមួយនឹងសមត្ថភាពខ្ពស់ថែមទៀតនោះ បានធ្វើឱ្យពិធីការិនី ជីមមី កាន់តែស្រូបទាញបានប្រជាប្រិយភាពពីសំណាក់មហាជនបានច្រើន បើទោះបីនាងទើបលេចមុខនៅក្នុងរយៈពេលតែប៉ុន្មានឆ្នាំក្តី ។ ងាកមកព្រះនាងតូចនរោត្តម ជេនណា មួយរយៈចុងក្រោយនេះ ព្រះនាងកាន់តែមានទីផ្សារការងារសិល្បៈខ្លាំង ផងដែរ ។​

ក្រោយពីហក់ចូលក្នុងទ្រនំថ្មីទូរទស្សន៍ម៉ាយធីវី ជីមមី មិនទាន់លេចមុខនៅក្នុងកម្មវិធីអ្វីបន្ថែមក្រៅពីកម្មវិធី «ពេញចិត្តឬអត់» ដោយចាប់ដៃគូជាមួយតាប៊ុយ និង នាយព្រែក នោះទេ តែក៏មានការបង្ហើបថា ពេលនេះ ជីមមី កំពុងថតកម្មវីធីថ្មីៗដែលនឹងលេចរូបរាងនៅក្នុងពេលឆាប់ៗខាងមុខនេះ ៕

Leave a Reply