តាំងពីសួស វីហ្សា ពោះធំមក បែរជាភ្នែកអ្នកផ្សេង សម្លឹងមើលនាង បែបនេះទៅវិញ…

ភ្នំពេញ៖ ក្នុងឆ្នាំនេះប្រហែលជា តារាចម្រៀងស្រី សួស វីហ្សា បានសមាជិកថ្មីនឹងគេហើយ ព្រោះពេលនេះ ពោះរបស់អ្នកនាង ក៏កាន់តែធំឡើងៗ ដែលពិតជាពិបាកសម្រាប់នាង តែក្នុងនាម ជាអ្នកម្តាយគេ វីហ្សា មិនដែលត្អូញថា ហត់នឿយ ក្នុងការពរពោះនោះទេ ព្រោះថា កូនរបស់អ្នកនាង ប្រៀបដូចជា គ្រាប់ពេជ្រ មិនអាចកាត់ថ្លៃបានយ៉ាងដូច្នោះដែរ។

ប៉ុន្តែក្នុងនោះដែរ សួស វីហ្សា បានបង្ហាញអារម្មណ៍មួយ ដែលនាងលាក់ទុកជាយូរណាស់មកហើយ ចាប់តាំងពីរូបនាង ពោះធំមកម្ល៉េះ ដោយមានភ្នែកអ្នកជាច្រើន បានសម្លឹងអ្នកនាង ចុះក្រោម ក្រោយនាង បានផ្លាស់ប្តូររូបនាង មួយទំហឹង ប្រែទៅជាធាត់ខ្លាំង។

ដោយសួស វីហ្សា បានសរសេរសារយ៉ាងវែងអន្លាយ​ ពីកែវភ្នែកមនុស្សដែលសម្លឹងមើលមកនាង ពេលទៅខាងក្រៅ ព្រោះតែរូបនាង ធ្លាប់តែមានរូបរាងស្គមស្រស់ស្អាត តែពេលនេះ នាងប្រែទៅជាធាត់ខ្លាំង មើលមិនយល់ ក៏ព្រោះតែ កំពុងតែមានទម្ងន់។

តែយ៉ាងណា នាងក៏មានអារម្មណ៍ អាក់អន់ស្រពន់ចិត្តខ្លះដែរ ជាមួយនឹងភ្នែករបស់ គេឯង សម្លឹងមកមើលនាងបែបនេះ៕ សាររបស់នាងសរសេរយ៉ាងណា ទៅមើលទាំងអស់គ្នា នៅខាងក្រោម៖

Leave a Reply