មហាជនជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំង ក្រោយឃើញរូបភាពប៉ុន្មានសន្លឹករបស់លោកបង ដេវីត

ហ្វេសប៊ុក ៖ ប្រិយមិត្តជាច្រើនបានទទួលជ្រាបដឹងហើយថា កាលពីពេលថ្មីៗកន្លងទៅនេះលោកងួន ចាន់ដេវីតបានធ្វើអោយល្បីកក្រើកតែម្ដងនៅលើបណ្ដាញសង្គមហ្វេបុក ដោយលោកបានទិញរថយន្តRolls-Royce ជូនសង្សាររបស់លោកគឺកញ្ញា ទេព បូព្រឹក្សនៅក្នុងថ្ងៃAnniversary គម្រប់ខួប០៤ឆ្នាំនៃការស្រលាញ់គ្នារវាងលោកនឹងកញ្ញា ទេព បូព្រឹក្ស។

ដោយឡែក ក្រោយពេលទិញរថយន្តនេះរួចហើយរំលងបានមួយថ្ងៃដេវីតក៏បានទិញរថយន្តមួយគ្រឿងទៀត ទុកគ្រាន់ជាការធ្វើដំណើរផ្លូវឆ្ងាយ និងទៅទីកន្លែងដែលលោក ប្រាថ្នា ចង់ទៅ។​ចំពោះដំណឹងមួយនេះ បាន ធ្វើឲ្យហ្វេនៗ ក៏ដូចជាមហាជនជាច្រើន ពិតជាមានការកោតសរសើរចំពោះ ការខិតខំតស៊ូដោយកម្លាំងញើសឈា ម រហូតដល់មានអ្វីគ្រប់យ៉ាង ដែលខ្លួនកំពុងតែស្រមៃចង់បានដូចសព្វថ្ងៃនេះ។

ក្នុងនោះដែរ ស្របពេលដែលកំពុងតែល្បីរឿងទិញឡានស្រាប់តែថ្ងៃនេះទី ២២ ខែកក្កដា ឆ្នាំ២០២០តាមរយៈការឡាយវីដេអូនៅលើទំព័រហ្វេបុករបស់លោកជី ដេវីតផ្ទាល់នឹងតាមរយៈការបញ្ចេញមតិរបស់ហ្វេនៗក្នុងនោះ លោកបង ជីដេវិត ក៏បានចេញមុខ បញ្ជាក់ពីមូលហេតុ ដើម្បីឲ្យអ្នកគាំទ្រ ក៏ដូចជាប្រិយមិត្តទូទៅ ឲ្យអស់ការ សង្ស័យ ដោយលោកបង

បានបញ្ជាក់ថា៖ “ដោយសារតែមួយរយៈពេលនេះ ខ្ញុំត្រូវការ ភាពស្ងប់ស្ងាត់ ចង់រំងាប់អារម្មណ៍ខ្លួនឯង និងចង់យល់ដឹងពីវិស័យពុទ្ធសាសនា ខ្ញុំសម្រេចថានឹងបួស ក្នុងរយៈពេលនេះ តទៅ ដោយមិនទាន់កំណត់ពេលវេលាណាមួយទេ ដែលត្រូវត្រឡប់ទៅវិញ”។យ៉ាងណាមិញ

ក្រោយៗមក គេប្រទះឃើញ ញាតិញោម ជាច្រើន បាននាំយក ទេយ្យទាន មក ប្រគេន ដល់ លោកប្អូន ជីដេវីត ប្រកបដោ យចិត្តជ្រះថ្លា និងរីករាយគ្រប់ៗគ្នា។ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២០គេប្រទះឃើញ ទេព បូព្រឹក្ស បានបង្ហោះរូបភាពជាច្រើនសន្លឹក នៅក្នុងហ្វេសប៊ុកឈ្មោះ G-Devith បង្ហាញពីទិដ្ឋភាពទូទៅ

របស់លោកបង ដេវីត ព្រមទំា ងភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា “អរគុណប្អូនប្រុស (កូនសិស្សលោក)ដែលបានផ្ញើររូបលោកបងមកឲ្យខ្ញុំ”។ ដោយឡែក ក្រោយឃើញបែបនេះហើយ ធ្វើឲ្យអ្នកគាំទ្រជាច្រើនរបស់លោកបង ដេវីត បានចូល comment ថា ៖

លោក បងដូចរាងមានសាច់, សង្ឃឹមលោកបងទទួលបានចិត្តដែលស្ងប់ ហើយឆាប់ វិលត្រលប់មកវិញ, មិនដែលគិតថាមានថ្ងៃនេះ រីករាយជ្រះថ្លាផង លោកប្អូន, នឹកលោកបងណាស់, មេីលទៅអារម្មណ៍លោកបង ស្ងប់ល្អណាស់, សក់លោកបងដុះលឿន។

ព្រមទាំងនៅមាន comment ជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពទូទៅ របស់លោកបង ដេវីត ទាំងអស់គ្នាខាងក្រោមនេះ។ប្រភព៖ហ្វេសប៊ុក

Leave a Reply