ចេញបទញាក់មួយបទៗ រ៉ាប៊ី ទទួលបានការចាប់អារម្មណ៍ខ្លាំងមិនធម្មតា…

មួយរយៈចុងក្រោយនេះ គេកត់សម្គាល់ឃើញតារាចម្រៀងរូបស្រស់ រ៉ាប៊ី កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន ដោយសារបទចម្រៀងដែលទើបនឹងចេញក្រោយៗនេះរបស់ រ៉ាប៊ី ឃើញថាកំពុងផ្ទុះខ្លាំង ព្រោះមានអ្នកទស្សនាជាច្រើនស្ទើរមិនគួរឱ្យជឿ ។

«ដង្កូវវើកៗ » គឺជាបទចម្រៀងថ្មីរបស់តារាចម្រៀងរូបស្រស់ រ៉ាប៊ី ដែលទើបនឹងចេញប្រមាណជាមួយសប្តាហ៍ប៉ុណ្ណោះ ប៉ុន្តែបើមើលលើចំនួនដងនៃការចូលទស្សនានោះគឺមានរហូតដល់ទៅមួយលានដង ដែលធ្វើឱ្យ រ៉ាប៊ី រំភើបសប្បាយចិត្តយ៉ាងខ្លាំង ។

ជាមួយគ្នានោះដែរ តារាចម្រៀងស្រី រ៉ាប៊ី ត្រូវបានមហាជននិយាយដែរថា នាងអាចនឹងក្លាយជាតារាចម្រៀងដែលលេចធ្លោប្រចាំផលិតកម្មថោនផងដែរ ។

រ៉ាប៊ី ត្រូវបានគេចាត់ទុកជាតារាចម្រៀងដែលមានទាំងព្រម មិនថារូបសម្រស់ស្ទីលនៃការតែងខ្លួន ទឹកដមសំឡេង និង ក្បាច់រាំនោះទេ ។ សម្រាប់បទចម្រៀងដែលត្រួសត្រាយប្រជាប្រិយភាព រ៉ាប៊ី ឱ្យកាន់តែរឹងមាំនៅក្នុងវិស័យមួយនេះនោះគឺបទ «មាន់ស្រែ» ដែលបទនេះបានល្បីរហូតដល់ក្រៅប្រទេស និង មានអ្នក Cover ជាហូរហែ ៕

Leave a Reply