បុរសជនជាតិឥណ្ឌាម្នាក់ បានធ្វើវីដេអូជ្រុះលុយសាកចិត្តជនជាតិខ្មែរ ចុងក្រោយជួបរឿងភ្ញាក់ផ្អើលមួយ (មានវីដេអូ)

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយបុរសម្នាក់ជាជនជាតិឥណ្ឌា ដែលមានគណនីហ្វេសបុក និងគណនីយូធូប ឈ្មោះ Meh Raj បានបង្កើតនៅវីដអូមួយនៅលើទឹកដីប្រទេសកម្ពុជា ដោយលោកធ្វើជាជ្រុះលុយចំនួន ១រយដុល្លា នៅក្នុងផ្សារទំនើបមួយកន្លែង

ហើយចង់ដឹងថានៅពេលដែលលោកធ្វើជ្រុះលុយដ៏ច្រើនបែបនេះ តើប្រជាពលរដ្ឋខ្មែរនិងមានប្រតិកម្មបែបណាទៅ។ជាក់ស្តែង ពិតជាគួរឲ្យភ្ញាក់ផ្អើល ដោយជាលទ្ធផលគឺគ្មានជនជាតិខ្មែរណាម្នាក់ ស៊ីដាច់លុយរបស់លោកឡើយ គឺនៅពេលដែលជ្រុះ គឺខ្មែរទាំងអស់បានហៅ និងប្រាប់លោក Meh Rajថាលោកបានជ្រុះលុយ និងអោយលោករើសឡើងវិញផងដែរ។

ជាក់ស្តែង លោក Meh Raj បានសរសេរលើកសរសើរដល់ប្រជាពលរដ្ឋខ្មែរថា How honest CAMBODIANS are? ដែលមានន័យខ្មែរថា ភាព​ស្មោះត្រង់​នៃ​ជនជាតិ​កម្ពុជា គឺ​បែប​ណា!។យ៉ាងណាមិញ

ក្រោយពីបានបង្ហោះវីដេអូនេះហើយ មានបណ្តាលប្រជាពលរដ្ឋមកពីប្រទេសផ្សេងៗ បានចូលរួមសរសើរដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរ ដែលមានទម្លាប់ល្អ គួរឲ្យសរសើរបែបនេះ៕ សូមទស្សនាវីដេអូខាងក្រោមនេះ។ ប្រភព៖ហ្វេសប៊ុក


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply