បរទេស៖ មហាជនជាច្រើនមានការចាប់អារម្មណ៏ និង ភ្ញាក់ផ្អើលជាខ្លាំងក្រោយ បុរសម្នាក់បានធ្វើឲ្បន្ទាប់ពីដឹងថា លោកបានសុំគ្រូពេទ្យចេញពីមន្ទីរពេទ្យយ៉ាងតក់ក្រហល់ទាំងខ្លួនរបួសធ្ងន់ធ្ងរដេកលើគ្រែ ដើម្បីបានមើលមុខមិត្តស្រីផ្ទាល់ភ្នែកជាលើកចុងក្រោយ មុននាងត្រូវលាគ្រប់គ្នាជារៀងរហូតគ្មានថ្ងៃត្រលប់។
ជាក់ស្តែង កាលពីពេលថ្មីៗនេះ មន្ត្រីប៉ូលីសនៃស្ថានីយ៍ប៉ូលីសស្រុកថាមួង ខេត្តកានចនបុរី ប្រទេសថៃ បានទទួលដំណឹងអំពីហេតុការណ៍ គ្រោះ ថ្នាក់ ចរា ចរ ណ៍ រវាងរថយន្ត និងម៉ូតូ ដោយកន្លែងកើតហេតុនៅផ្លូវកែងមុខវត្តលោហះរ៉ាតបាំរុង ស្រុកថាមួង។
ក្នុងនោះដែរ ភ្នាក់ងារមូលនិធិឃុនរតនវុត បានទៅពិនិត្យកន្លែងកើតហេតុ ហើយប្រទះឃើញជនរងគ្រោះរងរបួសធ្ងន់ចំនួន ៣នាក់ គឺក្មេងស្រីអាយុ ៣ឆ្នាំ(ពុំស្គាល់អត្តសញ្ញាណ) ស្ត្រីម្នាក់ឈ្មោះ ផាន់ភ័ត ភូមិភ័កឌី អាយុ ២១ឆ្នាំនិងបុរសម្នាក់ឈ្មោះផាន់ថកាន វង្សឆៃផេង អាយុ ២១ឆ្នាំ ដោយក្មេងស្រីអាយុ ៣ឆ្នាំ និងស្ត្រីរងគ្រោះ ជីពចរលែងដំណើរការ។
ភ្នាក់ងារជួយសង្គ្រោះបានសង្គ្រោះបឋម CPA រហូតមានជីពចរឡើងវិញ ហើយប្រញាប់បញ្ចូនទៅកាន់មន្ទីរពេទ្យ បន្តែជាអកុសល នារីរងគ្រោះបានស្លាប់បាត់បង់ជីវិត ខណៈពេលកំពុងនាំទៅកាន់មន្ទីពេទ្យ។ ឯក្មេងស្រីអាយុ ៣ឆ្នាំ រង រ បួស ធ្ង ន់ ធ្ងរ។
ដោយឡែក ក្រៅពីនោះទៀតនៅកន្លែងកើតហេតុ គេប្រទះឃើញរថយន្តម៉ាកតូយ៉ូតាពណ៌ខ្មៅស្លាកលេខ 902 ក្នុងស្ថានភាពខាងមុខមានស្លាកស្នាមបុកយ៉ាងខ្លាំង ដោយរបើកទ្វារទាំងបួននៅខាងឆ្វេងប៉ុន្តែមិនឃើញអ្នកបើកបរ ឬអ្នកដំណើរទេ។ នៅជិតគ្នានោះដែរ គេឃើញម៉ូតូ Honda Wave ស្លាកលេខ 864 ដែលជាកម្មសិទ្ធិរបស់អ្នកស្លាប់ ដែលត្រូវបានបុក និងដួលនៅទីនោះ។
លើសពីនេះទៀត ហាងនៅក្បែរនោះត្រូវបានបុកដោយរថយន្តដដែលខ្ទេចខ្ទីគ្មានសល់។យ៉ាងណាមិញ តាមរយៈការសាកសួរសាក្សីឃើញហេតុការណ៍នេះ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញរថយន្តមួយគ្រឿងបើកបរចេញពីភោជនីយដ្ឋានមួយ មានល្បឿនលឿន នៅពេលទៅដល់ចំណុចកើតហេតុ ត្រង់ផ្លូវកោង រថយន្តមួយគ្រឿងនេះ មិនបានបន្ថយល្បឿនទេហើយបានជ្រុលទៅបុកម៉ូតូពេញ ទំ ហឹងនិងហាងមួយកន្លែងទាំងកម្រោលលាន់ឮដូចរន្ទះ។
តួយ៉ាង ខណៈពេលដែលអ្នកបើកបរ និងអ្នកដំណើរនៅខាងក្នុងរថយន្តមានប្រហែល ៣ទៅ៤ នាក់ បន្ទាប់ពីកើតឧបទ្ទេវហេតុរួច តៃកុងឡានបានប្រញាប់ចុះពីឡានហើយរត់គេចខ្លួនចូលទៅក្នុងផ្លូវលំបាត់ ដោយបន្សល់នូវអ្នករងរបួសធ្ងន់ចំនួនបីនាក់។ ទាំងអស់នេះដែរ ភ្នាក់ងារប៉ូលីសបានធ្វើការស៊ើបអង្កេតរកតៃកុងឡាន ដើម្បីដោះស្រាយតាមផ្លូវច្បាប់។
អ្វីដែលធ្វើឲ្យគេរំជួលចិត្តស្រក់ទឹកភ្នែកនោះ គឺមិត្តប្រុសទទូចសុំគ្រូពេទ្យចេញពីមន្ទីរពេទ្យទាំងអាការៈខ្លួនធ្ងន់ធ្ងរ ដើម្បីបានជួបមិត្តស្រីជាលើកចុងក្រោយមុនយកនាង ទៅ បូ ជា។យ៉ាងណាមិញ សុំយកចិត្តទុកដាក់ចំពោះមនុស្សជាទីស្រលាញ់របស់អ្នកយល្អ ពេលនៅជាមួយគ្នាឃើញមុខគ្នា ព្រោះយើងមិនអាចដឹងបានទេថា សុភមង្គលទាំងនេះ
អាចនឹងរលាយបាត់នៅពេលណាមួយនោះទេ។ គូស្វាមីភរិយាផ្សេងទៀតចេះស្រលាញ់គ្នា និងថែរក្សា មិនថាមានឬក្រ សេចក្ដីស្រឡាញ់គឺស្រស់ស្អាត បើយើងចេះស្រឡាញ់និងយល់ចិត្តគ្នា។ សុំឲ្យជនរងគ្រោះបានទៅកាន់ សុគតិភព សូមថ្កោលទោសដល់អ្នកដែលបុកហើយរត់គេចខ្លួន៕ប្រភព៖អង្គរហ្វេស