ប្រុងប្រ យ័ត្នផង!! លិចទូកដឹកភ្ញៀវទេសចរ៣គ្រឿង នៅក្រុងកោះរ៉ុង ដោយសារខ្យល់ក ន្ដ្រាក់ខ្លាំង..(មានវីដេអូ)

(ព្រះសីហនុ)៖ របាយការណ៍របស់សមត្ថកិច្ចខេត្តព្រះសីហនុ បានឲ្យដឹងថា គិតត្រឹមវេលាម៉ោងប្រមាណជិត២រសៀល ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០នេះ មានករណីលិចទូកដឹកភ្ញៀវទេសចរដែលបោះយុ ទ្ធការចោល (មិនមានមនុស្សជិះ) ចំនួន០៣គ្រឿង នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ទូកទាំងបីគ្រឿងនេះ ទី១៖ ម្ចាស់ឈ្មោះ យ៉ង់ ចាន់ធី ភេទប្រុស អាយុ៣២ឆ្នាំ ប្រភេទទូកកន្ទុយវែង ដឹកភ្ញៀវទេសចរ, ទី២៖ ម្ចាស់ឈ្មោះ ប្រាជ ផាត ភេទប្រុស អាយុ៥២ឆ្នាំ ប្រភេទទូកកន្ទុយវែង និងទី៣៖ ម្ចាស់ឈ្មោះ ជិម វុត្ថា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរនេសាទ ប្រភេទទូកនេសាទ ដែលត្រូវបានលិចនៅចំពីមុខផ្ទះសំណាក់ ស្មាយរីហ្សត។

របាយការណ៍ដដែលបានបញ្ជាក់ទៀតថា មូលហេតុដែលនាំឲ្យមានករណីលិចទូកនេះ គឺដោយសារខ្យល់ក ន្ដ្រាក់ខ្លាំងៗ។ បច្ចុប្បន្នទូកទាំងអស់ត្រូវបានប្រជាពលរដ្ឋ សហការជាមួយ កម្លាំងប៉ុស្តិ៍អូសឡើងគោក ដើម្បីធ្វើការបា ចទឹកចេញ។

គួរជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា កម្ពុជា រងឥទ្ធិពលព្យុះស៉ីនឡាគូមកពីសមុទ្រចិនខាងត្បូង ដែលវិវត្តទៅជាវិស ម្ពាធទាប នាំឲ្យមានភ្លៀងធ្លាក់ និងខ្យល់ក ន្ដ្រាក់ចាប់ពីថ្ងៃទី០១ ខែសីហា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ នៅតំបន់មួយចំនួន។ ក្រសួងធនធានទឹក បានបញ្ជាក់អំពីស្ថានភាពនៅក្នុងប្រទេសកម្ពុជា ដូចខាងក្រោម៖

*ទី១៖ បណ្តាខេត្តនៅតំបន់ជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន នឹងអាចមានភ្លៀងធ្លាក់ច្រើនកើនឡើងជាបន្តបន្ទាប់ ប្រ ឈមខ្ពស់នឹងជំនន់ទឹកភ្លៀង (Flash Flood) *ទី២៖ តំបន់មាត់សមុទ្រ និងនៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន ប្រ ឈមខ្ពស់នឹងជំនន់ទឹកភ្លៀង (Flash Flood) រួមជាមួយខ្យល់ប ក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ *ទី៣៖ តំបន់ផ្សេងៗទៀត អាចនឹងមានភ្លៀងធ្លាក់ ពីតិចទៅមធ្យម។

បន្ថែមពីនេះ ក្រសួងធនធានទឹក បានណែនាំឲ្យប្រជាពលរដ្ឋ ពិសេសប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។

ក្រសួងបាននិងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ លើបាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណីចាំបាច់៕ សូមទស្សនាវីដេអូនៅខាងក្រោម៖


សូមទស្សនាវីដេអូនៅខាងក្រោម៖

Leave a Reply