ភរិយាធ​លោក​សុវណ្ណ រិទ្ធី បានបង្ហោះសារមួយយ៉ាងចាក់ដោត ក្រោយក្រោយ​មិត្ត​ភក្ដិ​ធ្វើ​បាប កូន​មាន​បញ្ហា​ភ្នែក​ ​ពេលចូល​ដល់​ខែ​ថ្មី

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា ក្រោយ​ជួប​នូវ​រឿងរ៉ាវ​អា​ក្រាក់​ផ្ទួនៗ​គ្នា​ស្ទើរ​មិន​អាច​ទទួល​យក​បាន​នោះ ប្រពន្ធ​លោក​សុវណ្ណ​រិទ្ធី ពេល​ចូល​ដល់​ខែ​ថ្មី​នេះ បាន​ធ្វើការ​ជូនពរ​គ្រួសារ​ខ្លួនឯង ឲ្យ​មាន​សុខភាព​ល្អ ប្រាថ្នា​អ្វី​ឲ្យ​បានសម្រេច​ដូច​បំណង​នោះ។

ជាក់ស្តែង កាលពីពេល​ថ្មីៗ​នេះ ប្រពន្ធ​លោក​សុវណ្ណ​រិទ្ធី អ្នកនាង​មាស សុជាតា ទើបតែ​បង្ហាញ​នូវ​ភាព​បរាជ័យ​របស់​ខ្លួន​ចំពោះ​ការ​រាប់អាន​មិត្តភក្ដិ ដោយសារតែ​មិត្ត​របស់​អ្នកនាង បាន​ធ្វើការ​វា យប្រ ហារ​រូប​អ្នកនាង​ពីក្រោយ​ខ្នង ធ្វើ​ឲ្យ​អ្នកនាង​របួ ស​ផ្លូវចិត្ត ហើយ​ប្រាប់​ថា​មិត្តភាព​មួយ​នេះមិនអាច​លើស​ពីនេះ​បាន​ទៀត​ទេ។

យ៉ាងណាមិញ ក្រោយមក អ្នកនា​ក៏​ជួប​នូវ​រឿងរ៉ាវ​អាក្រក់​មួយទៀត ​ដោយ​កូន​របស់​អ្នកនាង ដែល​កើត​មិន​គ្រប់​ខែ​នោះ ត្រូវ​​ម្ញ៉ូ​ប​ភ្នែក​ពី​កំណើត ហើយ​អ្នកនាង​ក៏​បង្ហោះ​សារ​ដូច្នេះ​ថា «​ម៉ាក់​សុំទោស​មកពី​ម៉ាក់​គិត​ច្រើនពេក​ទើប​បណ្ដាលអោយ​កូន​កើត​មុន​ខែ ម៉ាក់​ពិតជា​សុំទោស​ពិតមែន​ធ្វើអោយ​កូន​ត្រូវ​ម្ញ៉ូ​ប​ភ្នែក ២០០ តាំងពី​កំណើត ……

ត្រូវ​មើល​ភ្នែក​ម្ដងទៀត​ខ្លាច​ពិកា​ទៀត តើ​ខ្ញុំ​ត្រូវ​ធ្វើ​ចិត្ត​បែប​ណា ទើប​មិនអោយ​គិត​ខ្ញុំ​ខ្លាច​តែ​ធ្វើ​ចិត្ត​មិនបាន​ថ្ងៃក្រោយ​………..​ហេតុ​អី​បានជា​រឿង​ទាំង​អស់​នេះ​ធ្លាក់​មក​លើ​ខ្ញុំ​»​។

«​ស្អែក​ត្រូវយក​កូនស្រី​ទៅ​ពេទ្យ​ក្មេង​ធំ​ទៀតកូន​ម្ដាយ​បើ​កូន​អាច​រ​ស់បាន​មកដល់​ថ្ងៃ​នេះហើយ កូន​ត្រូវតែ​តស៊ូ​រស់នៅ​ជាមួយ​ម្ដាយ ដល់​ចាស់​ណា ​ផល​បុណ្យ​ដែល​ខ្ញុំ​សាង​មក​កន្លង​ជួយ​ថែរក្សា​កូនស្រី​ខ្ញុំ​អោយ​រួច​ផុតពី​ជំងឺ​ផ្សេងៗ​ផង​»​។

ដោយសារ​រឿងហេតុ​ចេះតែ​កើតឡើង​មិនចេះចប់​ចំពោះ​គ្រួសារ​ខ្លួន​នោះ ពេល​ចូលដល់​ខែ​ថ្មី​ភ្លាមៗ អ្នកនាង បានធ្វើការ​ជូនពរ​គ្រួសារ​ដូច្នេះ​ថា «​ខែ​ថ្មី​សូមអោយ​គ្រួសារ​មាន​សុខ​ភាពល្អ សំណាងល្អ​ជាពិសេស​សូមអោយ​បំណង​ប៉ងប្រាថ្នា​បាន​សម្រេច​ផង​ចុះ​»៕​ប្រភព៖ហ្វេសប៊ុក

Leave a Reply