លោកស្រី ទ្រី ដាណា រំភើបចិត្តជាខ្លាំង ក្រោយឃើញ លោកជំទាវ​​ ហ៊ុន​ ស៊ីណាត​ មកលេង​ដល់ ហាងមាសពេជ្រ​ របស់ខ្លួន ហើយលោកស្រី ក៏បានចូលបច្ច័យក្នុងការកសាងឈាបនដ្ឋាន អណ្ដូងទឹក និង វច្ចកុដិ (បង្គន់) នូវទឹកប្រាក់រហូតដល់ទៅ១មុឺនដុល្លារ……

បងប្អូនប្រជាពលរដ្ឋខ្មែរភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោកជំទាវ ហ៊ុន ស៊ីណាត នោះ ហើយក៏ត្រូវជាប្អូនស្រី របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។ លោកជំទាវ ក៏ជាមនុស្សម្នាក់ដែលមានចិត្តសប្បុរសធម៌ ដោយតែងតែជួយអ្នកត្រូវការចាំបាច់ជាហូរហែ មិនដែលដាច់ឡើយ។

ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២០ លេចមុខលោកជំទាវ បានទៅដល់ហាងពេជ្រ លោកស្រី ទ្រី ដាណា។ ថៅកែហាងពេជ្រ រូបនេះបង្ហាញក្តីរំភើបជាខ្លាំង ហើយភ្ជាប់សារបញ្ជាក់បន្ថែមថា ៖ “ថ្ងៃនេះមានកិត្តិយសខ្លាំងណាស់ដែលលោកជំទាវ​មីង​ ហ៊ុន​ សុីណាត​ មកលេង​ដល់ហាងមាសពេជ្រ​ ដាណា​ ទ្រី​ នាងខ្ញុំ​ ។”។

ក្នុងនោះ គេក៏បានឃើញ លោកជំទាវ ហ៊ុន ស៊ីណាត ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹក ហើយបញ្ជាក់បន្ថែមថា ៖ “សូមថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូលបច្ច័យក្នុងការកសាងឈាបនដ្ឋាន និងអណ្ដូងទឹក វច្ចកុដិ (បង្គន់)នៅវត្តពោធិ មង្គល ភូមិវត្ត ឃុំ ទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ។

1- ក្មួយស្រីដាណា ទ្រី និងក្មួយប្រុស 10000ដុល្លារ(មួយមុឺនដុល្លារ)
សូមជូនពរដល់ក្មួយព្រមទាំងក្រុមគ្រួសារ សូមទេវតាទាំង ប្រាំបីទិតាមថែរក្សា សុំបានជួបតែនឹងពុទ្ធពរទាំងបួនប្រការគឺអាយុ​វណ្ណ:​ សុខ:​ និងពល:​ កុំបីឃ្លៀងឃ្លាតឡើយ ។ 2.8.2020″៕

Leave a Reply