តារាចម្រៀងលោកព្រាប សុវត្ថិ និងភរិយា កូនៗធំអស់ហើយ តែមើលទៅនៅក្មេងដដែលជាពិេសសទៀតនោះ បានបង្ហោះសារផ្អែមល្ហែមមួយឃ្លាថា

ភ្នំពេញ ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយនូវកំពូល តារាចម្រៀង ដ៏ល្បី ប្រចាំផលិតកម្ម រស្មីហង្សមាស នោះ គឺ លោក ព្រាប សុវត្ថិ ហើយបទជាច្រើនរបស់លោក នៅតែទទួលបានការគាំទ្រខ្លាំងមកដល់ពេលនេះ ជាពិសេសបទទាក់ទងហ្នឹងមនោសញ្ចេតនា ជ្រាលជ្រៅ ស្តាប់ហើយ ស្តាប់ទៀត មិនចេញធុញទ្រាន់។ដោយឡែក លោក និងភរិយា មានកូនប្រុស ធំៗអស់ហើយ ដល់ទៅ៣នាក់ឯណោះ ដែលមានដូចជា សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវឌ្ឍ ។

ក្នុងនោះដែរ ទោះកូនៗធំអស់ហើយ ក៏ដោយ គេតែងតែងឃើញ លោក ព្រាប សុវត្ថិ បង្ហាញភាពផ្អែមល្ហែមដាក់គ្នាញឹកញាប់ណាស់។ ជាក់ស្តែង កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ លោក ព្រាប សុវត្ថិបានទិញកាដូដ៏ស្រស់ស្អាតមួយជូនភរិយាជាទីស្រឡាញ់

ដល់ថ្នាក់ធ្វើឲ្យភរិយារបស់លោក បង្ហាញក្តីរំភើបរីករាយយ៉ាងខ្លាំង ព្រមទំាងបានភ្ជាប់សារខ្លីមួយ បញ្ជាក់ឲ្យដឹងថា ៖ “លោកពុក surprise កាបូបអូន ហិហិ #psv”។នៅមិនទាន់អស់ទេ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២០ ភរិយា លោក ព្រាប សុវត្ថិ បានបង្ហោះរូបភាព ៣សន្លឹក ព្រមទំាងភ្ជាប់សារដ៏ផ្អែមល្ហែមមួយឃ្លាថា ៖

“ពេលវេលាកាន់តែលឿន កាន់តែអោយអូនស្រលាញ់បងខ្លាំងឡើង អរគុណបងគ្រប់យ៉ាង ប្តីសម្លាញ់ កូនសម្លាញ់ចិត្ត”។យ៉ាងណាមិញ ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើន ខំមិន ថា ៖

ជូនពរបងស្រីមានក្ដីសុខច្រើនៗ, ស្រស់ស្អាតណាស់, ក្ដីសុខកើតចេញពីកាស្រឡាញ់នឹងយល់ចិត្ដគ្នា, បងស្រីរាងស្អាតណាស់, កូនៗធំអស់ហើយ តែមកមើលម៉ែឪវិញ នៅតែក្មេងដដែល។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព ខាងក្រោមនេះ។ប្រភព៖ហ្វេសប៊ុក

Leave a Reply