ក្រោយភ្លៀងខ្លាំងនាំអោយឡានតារាចម្រៀងនាយ ចឺម ជាប់ផុងកណ្តាលព្រៃមើលវីដេអូនេះហើយភ័យអរស្រៀវជំនួស (មានវីដេអូ)

(គីរីរម្យ) ៖ ប្រិយមិត្តជាច្រើនបានដឹងហើយថា បើគិតមកទល់ពេលនេះ តារាចម្រៀងប្រុស ចឺម បានធ្វើឲ្យគ្រប់គ្នា ស្គាល់លោកខ្លាំង ទាំងដែលកាលពីមុន លោកត្រឹមតែជាអ្នកកំប្លែង នៅក្នុងក្រុមពាក់មី សោះ តែក៏ដោយសារតែម្លេងបាន របស់លោក បានធ្វើឲ្យវាសនា ហក់ចូលផលិតកម្ម សាន់ដេ ហើយប្រជាប្រិយភាពរបស់លោក។

ដោយឡែក កាលពីពេលកន្លងទីនេះតារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាព នាយចឺម បានចេញដំណើរកម្សាន្តជាមួយនឹងគ្រួសារនៅលើទឹកដីគីរីរម្យ តែនៅក្នុងនោះ ក៏មានសកម្មភាពវីដេអូមួយ ដែលតារាកំប្លែងនាយក្រូច បានបង្ហាះជាសាធារណៈ ដែលធ្វើឲ្យហ្វេនមើល ជក់ចិត្ត និងរន្ធត់ជំនួស។

ដោ យក្នុងនោះឃើញថា ដើរលេងកម្សាន្តលើកនេះហាក់ដូចជាមានឧបសគ្គមិនធម្មតា ខណៈពេលដែលភ្លៀង ជោ គតែម្តង ដោយពិបាកទាំងការធ្វើដំណើរ និងដើរលេងជួបជុំគ្នាផងដែរ។

មិនត្រឹមតែប៉ុណ្ណោះសូម្បីតែឡានធ្វើដំណើរមួយៗ សុទ្ធតែជាប់ផុង រីឯឡាននាយចឺម មិនត្រឹមតែជាប់ផុស ក៏រអិលដោ យសារតែភ្ញៀងមកខ្លាំងពេកធ្វើឲ្យគ្រួសារនៅទីនោះ​នាំគ្នាភ័យបុកពោះគ្រប់គ្នាតែម្តង។យ៉ាងណាមិញ តាមរយៈវីដេអូមួយនេះ ធ្វើឲ្យហ្វេនជាច្រើនស្រៀវគ្រប់គ្នា

ក្រោយឃើញសកម្មភាពរអិលឡានយ៉ាងស្តែងៗបែបនេះ តែទោះជាយ៉ាងណាសំណាងដែលមិនមានអ្នកណាមានបញ្ហា ស្របពេលដែលគ្រួសារទាំងមូលបាននាំគ្នាជួយរុញគ្នា រហូតបានសម្រេច៕សូមទស្សនាវីដេអូខាងក្រោមនេះ។ប្រភព៖ហ្វេសប៊ុក


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply