ប្រសើរណាស់! បន្តិចទៀតលែងពិបាកហើយ ស្ពានដំរីផុងនឹងសាងសង់ថ្មីសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់

យោងតាមទំព័រផេករបស់រដ្ឋបាលខេត្តកំពត នៅរសៀលថ្ងៃស្រុក ទី ៣១ ខែកក្កដា ឆ្នាំ ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត អបដោយឯកឧត្តមអភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាព

មន្ត្រីរាជការជុំវិញខេត្ត និង អាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យស្ថានភាពស្ពានដំរីផុង ដែលមានសភាពចាស់ទ្រុឌទ្រោម និងបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ។

ក្រោយពីបានអញ្ជើញពិនិត្យស្ថានភាពជាក់ស្ដែងស្ពានដំរីផុង ដែលមានសភាពចាស់ទ្រុឌទ្រោម ពិបាកក្នុងការធ្វើដំណើរ និង មានហានិភ័យខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋឆ្លងកាត់ស្ពាននេះ ជាការឆ្លើយតបឯកឧត្តម ជាវ តាយ ផ្ដល់ស្ពានឈើថ្មី ប្រវែង ៤១ ម៉ែត្រ ទទឹង ៣,៥ ម៉ែត្រ ជាអំណោយរបស់សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន

ជូនបងប្អូនប្រជាពលរដ្ឋ នឹងត្រូវចាប់ផ្ដើមសាងសង់នាពេលឆាប់ៗក្នុងឆ្នាំ ២០២០ នេះ ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមអភិបាលខេត្ត នឹងស្នើសុំទៅក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីសាងសង់ស្ពានដំរីផុងនេះទៅជាស្ពានបេតុង ជំនួសស្ពានឈើវិញ ៕

Leave a Reply