គេមើលងាយផងឈ្លានីសផង! ពេលនេះ ស្រីអូន បង្ហាញផ្ទះវីឡាធំញាក់សាច់ ហ្វេនបើកភ្នែកធំៗ

ភ្នំពេញ៖ អ្នកនាងស្រីអូន ដែលនាំគ្នាហៅថាតារាហ្វេសប៊ុកចិត្តធម៌ បច្ចុប្បន្ននាងមិនត្រឹមតែមានគ្រួសារដ៏មានក្តីសុខនោះទេ នាងក៏ជានារីម្នាក់ដែលតែងតែចូលចិត្តជួយអ្ន​កដទៃ សាងបុណ្យកុសល ដែលធ្វើឲ្យមហាជនជាច្រើនតែងតែសរសើរមិនដាច់ពីមាត់នោះទេ។

មិនត្រឹមតែប៉ុណ្ណោះបើនិយាយពីជីវិតឯកជនរបស់នាង ឃើញថាទោះបីជាមានបែបណាក្តី តែនាងក៏មិនសូវជាបង្អូតបង្ហាញប៉ុន្មាននោះដែល ពោលមានតែដើរជួយអ្នកលំបាកជាច្រើន។ ជាក់ស្តែងមុននេះបន្តិច តារាស្រីរូបនេះអត់ទ្រាំជាមួយនឹងពាក្យឈ្លានីស មើលងាយខ្លាំងពេក នាងក៏បានដាច់ចិត្តបង្ហាញ វីឡាដ៏ធំស្កឹមស្កៃរបស់ខ្លួនជាសាធារណៈ ដោយធ្វើឲ្យមហាជនបើកភ្នែកធំៗតែម្តង។

ដោយក្នុងនោះឃើញថា នាងបានបង្ហាញផ្ទះជាច្រើនកន្លែង ជាពិសេសគឺផ្ទះវីឡាមួយ ដែលពិតជាស្អាតខ្លាំង មានទីធា្លធំ ប្រៀបដូចនឹងផ្ទះក្នុងសុបិន្តយ៉ាងដូច្នោះ មើលទៅពិតជាគួរឲ្យចង់រស់នៅ។ ជាមួយគ្នានេះដែរ នាងក៏បានភ្ជាប់ជាមួយនឹងសារមួយយ៉ាងចាក់ដោតថា៖

ក្រោយពីបានឃើញបែបនេះ មហាជនជាច្រើននាំគ្នា សរសើរដល់នាងគ្រប់គ្នា ដែលតស៊ូតាំងពីបាតដៃទទេរ ជំនះរាល់ពាក្យសម្តីគេមើលងាយ រហូតបានទទួលក្តីស្រមៃផ្ទះយ៉ាងធំខ្លាំង ដែលមានតម្លៃមិនធម្មតានោះទេ៕ សូមទស្សនាទិដ្ឋភាពផ្ទះនាងខាងក្រោមនេះ៖

Leave a Reply