ពិតជាសង្វេគមែន ទុក្ខជាន់លើទុក្ខ! ប្រពន្ធលោក សុវណ្ណរិទ្ធី រៀបរាប់ទាំងភ្នែកដោយសារកូនរបស់ខ្លួនពេលនេះ…

ភ្នំពេញ៖ បងប្អូនប្រិយមិត្តជាច្រើន ប្រាកដជាបានដឹងច្បាស់ហើយ រឿងរ៉ាវលោក សុវណ្ណរិទ្ធី ដែលបានតុលាការកាត់ទោសអោយជាប់ពន្ធនាគារបណ្តោះអាសន្នដោយសាររឿងផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ហើយត្រូវបានតុលាការចោទប្រកាន់ពីបទ ញុះញង់បង្ករចលាចលក្នុងសង្គម។

ប្រិយមិត្តក៏ពិតជាបានជ្រាបរួចមកហើយ កាលពីថ្ងៃទី ១៤​ ខែឧសភា​ ឆ្នាំ ២០២០ កន្លងផុតទៅ ភរិយា លោក សុវណ្ណ រិទ្ធី បានសម្រាលកូនស្រី ម្នាក់ទៀត ដោយជោគជ័យហើយ មានឈ្មោះថា សុវណ្ណ បញ្ចព័រ តែកើតមកមិនគ្រប់ខែទេ។

តែទោះជាយ៉ាងណា សុវណ្ណ បញ្ចព័រ ក្រោយមក ហាក់មានសុខភាពល្អប្រសើរច្រើន ក្រោមការយកចិត្តទុកដាក់ ថែទាំពីម្តាយ បើទោះម្តាយរូបនេះ រវល់ខ្លាំង និងមានសុខភាពមិនសូវល្អក៏ដោយ។

ស្រាប់តែថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២០​ នេះ ភរិយា សុវណ្ណ រិទ្ធី បានបង្ហោះសារដ៏សែនតក់ស្លុតមួយ ពីកូនស្រីរបស់ខ្លួនម្នាក់នេះ ស្តាប់ហើយ ពិតជាមានអារម្មណ៍ខ្លោចចិត្តជាខ្លាំង ដោយគាត់បានរៀបរាប់ប្រាប់ថា ៖

“ម៉ាក់សុំទោស មកពីម៉ាក់ គិតច្រើនពេក ទើបបណ្ដាលអោយកូនកើតមុនខែ ម៉ាក់ពិតជាសុំទោសពិតមែន ធ្វើអោយកូនត្រូវម៉្ញូបភ្នែក ២០០ តាំងពីកំណើត …… ត្រូវមើលភ្នែកម្ដងទៀត ខ្លាចពិកាទៀត តើខ្ញុំត្រូវធ្វើចិត្តបែបណា ទើបមិនអោយគិតខ្ញុំខ្លាចតែធ្វើចិត្តមិនបានថ្ងៃក្រោយ………..ហេតុអីបានជារឿងទាំងអស់នេះធ្លាក់មកលើខ្ញុំ”៕

Leave a Reply