សូមចូលរួមរំលែកទុក្ខផង! តារាសម្តែងជើងចាស់ អ្នកនាង ប៉ែន សុផានី ជួបទុក្ខធំ ដោយម្តាយជាទីស្រលាញ់ របស់អ្នកនាង បានទទួលមរណ ភាពហើយ នៅមុននេះបន្តិច

ភ្នំពេញ ៖ មុននេះបន្តិច តារាសម្តែងជើងចាស់ អ្នកនាង ប៉ែន សុផានី ជួបទុក្ខយ៉ាងក្រៀមក្រំ ខណៈអ្នកម្ដាយជាទីស្រឡាញ់បានទទួលមរណភាព ដោយសារតែរោគាពាធ ។ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកនាង

បានបង្ហោះសារទាំងទឹកភ្នែក ថា “ម៉ាក់អើយកូនស្ទើរតែទប់ទឹកភ្នែកមិនបានទេ​ កូនខ្លោចចិត្តណាស់អោយកូនធ្វើយ៉ាងម៉េចទៅនេះជាដំណាក់ការចង់ក្រោយហើយ ម៉ាក់ឈឺកូនឈឺជាងម៉ាក់ទៅទៀត”។

អ្នកនាង បានបន្តទៀតថា “ម៉ាក់ខ្ញុំគាត់ទទួលមរណភាពហើយ គាត់ទៅហើយម៉ា់កអើយ”។ គួរបញ្ជក់ផងដែរថា ម្តាយរបស់តារាសម្តែង ជើងចាស់រូបនេះ មានជំងឺមហារីកស្បូន ដោយអ្នកនាង ធ្លាប់បានប្រាប់ហើយថា គាត់មានជំងឺនេះប្រមាណ១០ឆ្នាំមកហើយ។

ដំណឹងដ៏សោកសៅមួយនេះ បានធ្វើឲ្យមហាជនក៏ដូចជា មិត្តរួមអាជីព ពិតជាមានការសោកស្តាយ និងក្រៀមក្រំយ៉ាងខ្លាំង ពេលបានទទួលដំណឹងក្រៀមក្រំមួយនេះ៕

Leave a Reply