យន្តហោះច ម្បាំងរបស់បារាំង Rafale ចំនួន ៥គ្រឿង បានមកដល់មូលដ្ឋានទ័ពអាកាសឥណ្ឌា ក្នុងរដ្ឋ Haryana កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។ យន្តហោះ ៥គ្រឿងនេះ គឺស្ថិតក្នុងចំណោម ៣៦គ្រឿងដែលឥណ្ឌា ចុះកិច្ចព្រមព្រៀងទិញពីបារាំងក្នុងតម្លៃប្រមាណ ៨,៧ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ២០១៦។ ការមកដល់នៃយន្តហោះច ម្បាំងនេះ ធ្វើឡើងខណៈដែលឥណ្ឌា មានភាពតានតឹងជាមួយចិន នៅតាមបណ្តោយព្រំដែន។
Rafale បារាំងលក់ឲ្យឥណ្ឌា
Rafale បារាំងលក់ឲ្យឥណ្ឌា
លោក Rajnath Singh រដ្ឋមន្រ្តីការពារជាតិឥណ្ឌា អះអាងថា ការចូលរួមរបស់យន្តហោះច ម្បាំងដែលមានសមត្ថភាពខ្ពស់នេះ នឹងជួយឱ្យកងទ័ពអាកាសឥណ្ឌា កាន់តែខ្លាំងឡើងក្នុងការទប់ទល់នឹងការគំរាមកំហែងពីប្រទេសដទៃ។ យ៉ាងណាមិញ ភ្លាមៗក្រោយការចុះចតរបស់យន្តហោះច ម្បាំងលើទឹកដីឥណ្ឌានេះ ឆាណែលយូធូបមួយចំនួន ក៏បានបញ្ចេញវីដេអូប្រៀបធៀបយន្តហោះច ម្បាំង Rafale ជាមួយយន្តហោះចម្បាំង J-20 របស់ចិនតែម្តង។
ក្នុងនោះគឺបានប្រៀបធៀបអំពី លក្ខណៈសម្បត្តិទូទៅ, មុខងារ, គ្រឿងម៉ាស៊ីន, ចម្ងាយ និងល្បឿនហោះហើរ, បច្ចេកវិទ្យារ៉ាដា និងសមត្ថភាពនៃការបា ញ់មីស៊ីលជាដើម។ គួរបញ្ជាក់ផងដែរថា យន្តហោះប្រភេទ Chengdu J-20 ដែលត្រូវបានគេស្គាល់ថា Mighty Dragon គឺជាកៅអីតែមួយកៅអី ភ្លោះ ធន់នឹងអាកាសធាតុ បំបាំងកាយនិងដែលជាយន្តហោះច ម្បាំងជំនាន់ទី ៥ ដែលត្រូវបានបង្កើតឡើងដោយសាជីវកម្មឆេងឌូរបស់ចិនសម្រាប់កងទ័ពអាកាសកងទ័ពរំ ដោះប្រជាជនចិន។ សូមទ ស្សនាវី ដេអូខាងក្រោម៖
រូបភាពJ-20 ចិន
រូបភាពJ-20 ចិន
សូមទស្សនាវីដេអូខាងក្រោមនេះ