អគ្គនាយករងទូរទស្សន៍ជាតិកអគ្គនាយករងទូរទស្សន៍ជាតិកម្ពុជា ស្នើឱ្យពិធីករ-ការិនី «ពេញចិត្តឬអត់?» ចេញមុខសុំទោសជាសាធារណៈ ក្រោយប្រើពាក្យសម្តីមិនសមរម្យ (មានវីដេអូ)

បន្ទាប់ពីការចាក់ផ្សាយកម្មវិធី «ពេញចិត្តឬអត់?» របស់ស្ថានីយទូរទស្សន៍ MY TV កាលពីថ្ងៃ ១២ កក្កដា កន្លងទៅ បានធ្វើឱ្យលោកស្រី ឱរ លក្ខិណា ដែលជាពិធីការិនីមានជំនាញវិជ្ជាជីវៈ និង ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ប្រតិកម្មចំពោះពាក្យពេចន៍មួយចំនួនរបស់ពិធីករ និង ពិធីការនីក្នុងកម្មវិធីនេះ ដែលបាននិយាយលេងសើចហាក់មិនឱ្យតម្លៃដល់ពិធីករ ពិធីការិនីរបស់ស្ថាប័នទូរទស្សន៍ជាតិ។

ពិធីករ និង ពិធីការនីនៃកម្មវិធី «ពេញចិត្តឬអត់?» បានប្រើប្រាស់នូវពាក្យពេចន៍ឆ្លើយឆ្លងគ្នា ដែលស្តាប់ទៅហាក់ចង់បង្អាប់ មិនឲ្យតម្លៃដល់ពិធីករ ពិធីការិនីរបស់ស្ថានីយទូរទស្សន៍ទកក ។

ក្នុងនោះអគ្គនាយករងនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា លោកស្រី ឱ លក្ខិណា បានរៀបរាប់នៅក្នុងសាររបស់លោកស្រីដែលបានបង្ហោះលើគណនីហ្វេសប៊ុក ដោយស្នើរដល់ពិធីករ-ពិធីការនីក្នុងកម្មវិធីខាងលើនោះចេញមុខមកសុំទោសជាសារធាណៈនូវពាក្យពេចន៍មិនសម្យរម្យនោះ ។

លោកស្រីបានរៀបរាប់យ៉ាងដូច្នេះថា «ថាមិនខឹងទេ តែមើលហើយមើលទៀតទ្រាំមិនបាន! ក្នុងនាមជាពិធីការិនីមួយរូបរបស់ស្ថាប័នជាតិ ទទក ខ្ញុំពិតជាសោកស្តាយដែលពិធីករនិងពិធីការិនី កម្មវិធីពេញចិត្តរឺអត់ របស់ MYTV យកតម្លៃនៃអត្តចរិក សីលធម៌ សុជីវភាព និង ក្រមវិជ្ជាជីវៈរបស់យើងខ្ញុំជាពិធីករ ពិធីការិនី មកលេងសើចកំប្លុកកំប្លែង។ ខ្ញុំសូមឱ្យប្អូនៗសូមទោសជាសាធារណៈចំពោះសម្តីដែលបាននិយាយទោះជាចេតនា ឬ អចេតនាក៏ដោយ ៖ថាមិនខឹងទេ តែមើលហើយមើលទៀតទ្រាំមិនបាន! ក្នុងនាមជាពិធីការិនីមួយរូបរបស់ស្ថាប័នជាតិ ទទក ខ្ញុំពិតជាសោកស្តាយដែលពិធីករនិងពិធីការិនី កម្មវិធីពេញចិត្តរឺអត់ របស់ MYTV យកតម្លៃនៃអត្តចរិក សីលធម៌ សុជីវភាព និង ក្រមវិជ្ជាជីវៈរបស់យើងខ្ញុំជាពិធីករ ពិធីការិនី មកលេងសើចកំប្លុកកំប្លែង។ ខ្ញុំសូមឱ្យប្អូនៗសូមទោសជាសាធារណៈចំពោះសម្តីដែលបាននិយាយទោះជាចេតនា ឬ អចេតនាក៏ដោយ ៖ថាមិនខឹងទេ តែមើលហើយមើលទៀតទ្រាំមិនបាន! ក្នុងនាមជាពិធីការិនីមួយរូបរបស់ស្ថាប័នជាតិ ទទក ខ្ញុំពិតជាសោកស្តាយដែលពិធីករនិងពិធីការិនី កម្មវិធីពេញចិត្តរឺអត់ របស់ MYTV យកតម្លៃនៃអត្តចរិក សីលធម៌ សុជីវភាព និង ក្រមវិជ្ជាជីវៈរបស់យើងខ្ញុំជាពិធីករ ពិធីការិនី មកលេងសើចកំប្លុកកំប្លែង។ ខ្ញុំសូមឱ្យប្អូនៗសូមទោសជាសាធារណៈចំពោះសម្តីដែលបាននិយាយទោះជាចេតនា ឬ អចេតនាក៏ដោយ ៖

១/ពាក្យដែលពិធីករនិយាយថា ៖ សុភាពអាចទៅធ្វើការនៅទទកបាន (ខ្ញុំមិនចាប់កំហុសទេ)

២/ពិធីការិនី និយាយ និង សំឡេងសើច ៖ ខ្លាចគេដេញទៅធ្វើការនៅទទក (បានន័យថាម៉េចខ្លាចគេដេញហ្នឹង! សូមជួយពន្យល់ ? រួមទាំងសំឡេងសើចបានន័យថាម៉េច?)

ខ្ញុំសូមភ្ជាប់សំណេរលោកជំទាវ កុច មារតី ដែលជារៀមច្បងខ្ញុំ ខ្ញុំមិនមែនជាមនុស្សឥតខ្ចោះដែលមិនចេះខុសឆ្គងនោះទេ តែបទពិសោធន៍ការងារជាអ្នកអាន ជាអ្នកអត្ថាធិប្បាយ ជាពិធីការិនីជាង ២០ ឆ្នាំមកនេះ ល្មមអាចចែករំលែកជូនប្អូនៗ ជាអ្នកអត្ថាធិប្បាយ ជាពិធីករ ពិធីការិនី ជំនាន់ក្រោយបានដឹងខ្លះៗ ថាជាពិធីករ ពិធីការិនីត្រូវតែ ៖

ប្រុងប្រយ័ត្នរាល់ពាក្យពេចន៍និយាយស្តីចេញមក ត្រូវដឹងថាវាបានចូលត្រចៀកអ្នកស្តាប់ អ្នកមើលរាប់ពាន់ រាប់ម៉ឺននាក់ ក្នុងពេលតែមួយ ដូច្នេះត្រូវប្រាកដក្នុងចិត្តកុំឱ្យពាក្យពេចន៍ ដែលយើងនិយាយចេញមកក្លាយជាអាវុធមុខ ២ ។

ចាំថា ជាមនុស្សសាធារណៈគ្រប់យ៉ាងដែល យើងនិយាយ យើងសម្តែង ចេញទៅអ្នកស្តាប់អ្នកមើលចង់ ឬ មិនចង់គេគិតនិងជឿ ថាវាត្រូវ វាល្អ គេនឹងយកតម្រាប់តាម ដូច្នេះត្រូវស្រាវជ្រាវឱ្យច្បាស់ មុននិងនិយាយឬបង្ហាញ ។

ចាំថា ខ្លួនយើងជាកោសិកាមួយរបស់សង្គមដែលមានឱកាសជាងមនុស្សទូទៅ ក្នុងការជួយ សង្គមជាតិ តាមរយៈ ការនិយាយ ការសម្តែង ចូលរួមអប់រំ រក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជាគំរូឱ្យមនុស្សជំនាន់ក្រោយៗ ស្របតាមពាក្យស្លោក «បុរាណមិនយឺត សម័យមិនបរទេស

ចាំថា យើងមិនមែនជាតុលាការ មិនមែនជាគ្រូបង្រៀន មិនមែនជាគ្រូពេទ្យ ដែលកាត់ក្តី ដែលបង្រៀន និង ផ្តល់ដំបូន្មានលើការព្យាបាល ដល់ប្រិយមិត្តខ្លួនឡើយ យើងត្រឹមជាអ្នកពាំនាំអ្វីដែលពិត មានអំណៈអំណាងត្រឹមត្រូវច្បាស់លាស់ ជូនប្រិយមិត្តប៉ុណ្ណោះ រក្សាជំហរកណ្តាល មិនលម្អៀង មានហេតុផល មានទឡ្ហីករណ៍ ច្បាស់លាស់ចំពោះរឿងរ៉ាវដែលលើកយកមកវិភាគក្នុងកម្មវិធីរបស់ខ្លួនមិនវាយប្រហារ ឬ ប៉ះពាល់សិទ្ធិរបស់គេ ៕ សូមទស្សានាវីដេអូខាងក្រោមនេះ


សូមទស្សានាវីដេអូខាងក្រោមនេះ

Leave a Reply