គាំទ្រអត់បងប្អូន? កម្ពុជាបានបណ្ដេញវៀតណាមចេញពីប្រទេសជិត២ម៉ឺននាក់រួចមកហើយ ខណៈថ្ងៃនេះដេញថែមជិត៥០នាក់ និងហាមមិនឲ្យជាន់ដីកម្ពុជា៣ឆ្នាំ…

សមត្ថកិច្ចផ្នែកអន្តោប្រវេសន៍កម្ពុជា បានបណ្តេញជនជាតិវៀតណាម៤៨នាក់ ( ស្ត្រី៣នាក់ ) ចេញពីកម្ពុជានៅថ្ងទី៣០ ខែកក្កដា ឆ្នាំ២០២០ តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង។ នេះបើតាមព័ត៌មាន ដែលបង្ហោះលើទំព័រហ្វេសប៊ុក របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ថា មិនត្រឹមតែបណ្តេញចេញទេ កម្ពុជា នូវដាក់បម្រាមមិនឲ្យជនជាតិវៀតណាមទាំង៤៨នាក់នោះ ចូលមកកម្ពុជារយៈពេល៣ឆ្នាំថែមទៀត ។

បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ពួកគេទាំង៤៨នាក់ ត្រូវបានសមត្ថកិច្ចចុះ ប ង្រា ប និង ឃា ត់ខ្លួន កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ នៅស្រុកស្រែអំបិលខេត្តកោះកុង ពាក់ព័ន្ធនឹងប ទល្មើ ស លួ ច ឆ្លងដែន ស្នាក់នៅ និង ធ្វើការងារដោយខុសច្បាប់។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អះអាងថា ការបណ្តេញចេញ និងការហាមឃាត់ ជនជាតិវៀតណាមទាំង៤៨នាក់នោះ មិនឲ្យចូលមកកម្ពុជារយៈពេល៣ឆ្នាំ គឺធ្វើឡើងតាមប្រកាសរបស់ ក្រសួងមហាផ្ទៃ។

លោក កែវ វណ្ណថន អ្នកនាំពាក្យ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ប្រាប់សារព័ត៌មានថា ចាប់ពីឆ្នាំ២០១៤ ដល់ ឆ្នាំ២០២០ កម្ពុជាបានបណ្ដេញជនបរទេសជាង១ម៉ឺន ៧ពាន់នាក់ ដោយក្នុងនោះជនជាតិវៀតណាម និងជនជាតិចិនមានច្រើនជាងគេ។

លទ្ធផល នៃការធ្វើជំរឿន ដែលផ្សព្វផ្សាយកាលពីពាក់កណ្តាល ឆ្នាំ២០១៩ បង្ហាញថា ជនអន្តោប្រវេសន៍នៅទូទាំងប្រទេសកម្ពុជា មានជិត៩ម៉ឺននាក់ (៨៩៧៨៦នាក់ ) មាន១១ជនជាតិ ដោយក្នុងនោះស្ទើរតែទាំងអស់ជាជនជាតិវៀតណាម គឺមានដល់ទៅ៨៩៤៧១នាក់ ។

ចំណែក ៣១៥នាក់ទៀតជាជនជាតិថៃឡាវ ចិន ភូមា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ណេប៉ាល់ បង់ក្លា ដេស តង់ហ្សានី និង អាល្លឺម៉ង់ ។ តាមរយៈសេចក្តីប្រកាសមួយ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បង្ហាញការប្តេជ្ញាដូច្នេះថា ៖

«ជាទិសដៅ ទៅខាងមុខទៀត ក្រសួងមហាផ្ទៃ នឹងបន្តយកចិត្តទុកដាក់ដឹកនាំ អគ្គនាយកដ្ឋានជំនាញ ក្រោមឱវាទខិតខំគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ឲ្យបានម៉ត់ចត់ និងមានវិធានការបង្ការទប់ស្កាត់ និង ប ណ្តេញចេញ ទាន់ពេលវេលា ចំពោះជនបរទេស ដែលជ្រៀតចូល [ កម្ពុជា ] ដោយខុសច្បាប់ស្តីពីអន្តោប្រវេសន៍ »៕

Leave a Reply