មិននឹកស្មានថា!! ខ្មែរយើងចាក់ផ្ការំដួល យ៉ាងស្អាតចឹងសោះ បងប្អូនជួយស៊ែរម្នាក់មួយ…(មានវីដេអូ)

ការ​សម្រេចយក​រំដួល​ជា​ផ្កា​និមិត្តរូប​សម្រាប់​ប្រជាជាតិ​របស់ខ្លួន​នោះ ក៏​ដោយសារតែ​ផ្ការំដួល​មាន​ក្លិនពិដោរ​ក្រអូប ឈ្ងុយ​ឈ្ងប់ គួរ​ជាទី​ទាក់ទាញ អារម្មណ៍ របស់​មហាជន​ទូទៅ និង​ផ្តល់នូវ​អត្ថប្រយោជន៍​ច្រើន​ផងដែរ​នៅក្នុង​សង្គម​ខ្មែរ​។​​

ថ្មីៗនេះប្រទេស​កម្ពុជា​បានកំណត់​យក​រំដួល​ធ្វើជា​ផ្កា​តំណាង​អត្តសញ្ញាណ​របស់​ជាតិ​តាម​ព្រះរាជ​ក្រិ​ត្យ​ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០០៥​។​ ការពីបុរាណកាល​បាន​និយម​ប្រើប្រាស់ ផ្ការំដួល ធ្វើជា​ជា​គ្រឿងផ្សំ​ផលិត​ជា​ក្រមួន​លាប​មាត់​របស់​នារី​ដោយ

សារតែ​ក្លិន របស់​វា មាន​លក្ខណៈ​ក្រអូប​ឈ្ងុយ ខុសប្លែក​ពី​ផ្កា​ដទៃ​។ទន្ទឹម​នោះ រំដួល មានគុណ​ប្រយោជន៍​ខាង​ឱសថ​បុរាណ​ក្នុងការ​កែរោគ​ដូចជា សំបក​អាច​ឆ្នៃ​ធ្វើជា​ឱសថ​សម្រាប់​ព្យាបាល​អាកា​រៈ​ក្តៅខ្លួន

ផ្កា​អាច​យកទៅ​ធ្វើជា​ថ្នាំ​បំបាត់​អាកា​រៈ​វិលមុខ ខ្យល់គរ ជា​ឱសថ​ជំនួយ​បេះដូង ជំនួយ​ឈាម​។កេសរ​របស់​រំដួល​អាច​ផ្សំ​ជា​ឱសថ​ជំនួយ​កម្លាំង ជំនួយ​ឈាម និង​ជួយ​បំបាត់​អាកា​រៈ​វិលមុខ និង​ខ្យល់គរ​។

មិនតែ ប៉ុណ្ណោះ​នៅ​រដូវ​ផ្លែ​រំដួល​ទុំ ប្រជាជន​ដែល​រស់នៅ​ក្បែរ​ព្រៃ​តែងតែ​បេះ​ផ្លែ​រំដួល​យកមក​លក់​នៅលើ​ទីផ្សារ​ដើម្បី​ដោះស្រាយ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់ខ្លួន​ផងដែរ​។​រំដួល​គឺជា​ឈ្មោះ​ភាសាជាតិ និង​មានឈ្មោះ​វិទ្យាសាស្ត្រ​ថា

Mitrellamesnyi ។រំដួល​មាន​ដើមកំណើត​នៅ​អាស៊ីអាគ្នេយ៍ ជា​ប្រភេទ​រុក្ខជាតិ ដែលមាន កម្ពស់​ពី ៨​ទៅ​១២​ម៉ែត្រ​។ដើម​របស់​រំដួល​មាន​សំបក​ពណ៌​ត្នោត​-​លឿង ចំណែក​ស្លឹក​ជា​ប្រភេទ​ស្លឹក​ទាល​ដុះ​ឆ្លាស់​គ្មាន​ខ្នាយ​ស្ទប​។

វាមាន​ស្លឹក​រាង​ទ្រវែង​មាន​ទំហំ ២​ទៅ​៤​គុណ​នឹង​៦​ទៅ​១០​សង់ទីម៉ែត្រ​។ផ្ការំដួល​មាន​ពណ៌​លឿង​-​ស មាន​ក្លិនពិដោរ​ក្រអូប​សាយ​បាន​ឆ្ងាយ​។ផ្ការំដួល​ចោល​ក្លិន​នៅពេល​រសៀល និង​ពេលយប់​។ផ្លែ​របស់​រំដួល​មាន​លក្ខណៈ​ជា​ចង្កោម នៅពេល​វា​ទុំ​មាន​ពណ៌​ក្រហម​ ក្រ​ម៉ៅ​អាច​បរិភោគ បាន​។​

​ចំណាត់ថ្នាក់​ជីវសាស្ត្រ​របស់​រំដួល​គឺ​ស្ថិតក្នុង​លំដាប់ Magnoliales អំបូរ Annonaceae ពពួក Mitrella និង​ឋិត​ក្នុង​ប្រភេទ M.mesnyi​។​រំដួល​គឺជា​រុក្ខជាតិ​ដែល​ឃើញ​មាន​ដុះ​លូតលាស់​ដោយ​ធម្មជាតិ​ស្ទើរ​គ្រប់​ទីកន្លែង​នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​រុក្ខជាតិ​មួយ​នេះ​ចាប់ផ្តើម​ផ្កា​ពី​ខែធ្នូ​-​មីនា​។

ចាស់​បុរាណ​ខ្មែរ​តែងតែ​ធ្វើការ​ប្រដូច​ស្រី​ក្រមុំ​ទៅនឹង​ផ្ការំដួល ក៏​ព្រោះតែ​ផ្ការំដួល​មាន​រូបរាង​ស្រស់ស្អាត​និង​មាន​ក្លិនពិដោរ​ក្រអូប​ឈ្ងុយ​ឈ្ងប់ គួរ​ជាទី ទាក់ទាញ​អារម្មណ៍ របស់​មហាជន​ទូទៅ​។

ក្រៅពី​ប្រដូច​ផ្ការំដួល​ទៅនឹង​នារី​ខ្មែរ​តាមរយៈ​ក្លិន​នោះ​ក្នុងនោះ​ផ្ការំដួល​ក៏ត្រូវ​បាន​កវីនិពន្ធ​ខ្មែរ មួយចំនួន បានធ្វើការ​អត្ថាធិប្បាយ​រៀបរាប់​ពី​សម្រស់​ល្អគន់ និង​គុណសម្បត្តិ​របស់​ផ្ការំដួល​តាមរយៈ​អត្ថន័យ​នៃ​បទ​ចម្រៀង​ផងដែរ​។

​​បច្ចុប្បន្ន​ដើម​ផ្ការំដួល​គេ​អាច​រកមើល​បាន​នៅតាម​សួនច្បារ​មួយចំនួន​ក្នុងប្រទេស​កម្ពុជា​។ដូច្នេះ​ប្រជាជន​ខ្មែរ​គ្រប់រូបជា​ពិសេស យុវវ័យ​ខ្មែរ​ទាំងអស់ ចូរ​ចងចាំ និង​ធ្វើខ្លួន​អោយមាន​ក្លិនក្រអូប និង​ស្រស់ស្អាត​ដូចជា​ផ្ការំដួល​ដែល​តំណាងអោយ​ប្រទេស​ក៏ដូចជា​ខ្លួន​ផ្ទាល់​៕


មានវីដេអូ

មានវីដេអូ

Leave a Reply