ក្រោយបរាជ័យលើស្នេហារួចនាយ ព្រែក លើកឡើងថាស្រីស្អាតអត់ពិបាករកទេតែអ្វីដែលពិបាកនោះគឺ…

ភ្នំពេញ ក្រោយពីចែកផ្លូវជាមួយគូដណ្តឹងជាស្រីស្អាតកូនអ្នកខេត្តកំពង់ចាមមក នាយព្រែក មិនទាន់រកបានអ្នកស្អំ បេះ ដូងថ្មីនៅឡើយទេ ប៉ុន្តែថ្មីៗនេះនាយបែរជាត្អូញថា មិនខ្វះទេស្រីស្អាតតែរកអ្នកស្មោះត្រង់ជាមួយទើបពិបាក ។


នាយព្រែក ដែលត្រូវបានគេស្គាលថាជាកូនតារាកំប្លែង យាយយ៉យ នោះកាន់តែមានមុខមាត់នៅក្នុងអាជីពជាពិធីករ ជាពិសេសនៅក្នុងកម្មវិធីរបស់ទូរទស្សន៍ម៉ាយធីវីក្នុងកម្មវិធី «ពេញចិត្តឬអត់ » ។


អ្វីដែលកត់ សម្គាល់ថ្មីៗនេះពិធីករសម្បូរវោហាររូបនេះបានត្អូញត្អែរថា ការលើកឡើងរបស់ នាយព្រែក ក៏មានការយល់ស្របពីសំណាក់មិត្តភក្តិ តែក៏មានអ្នកខ្លះបានសួរមកពិធីកររូបនេះវិញថាចុះខ្លួនយើងប្រាកដទេថាស្មោះនោះ? ឯខ្លះទៀតបែរជាមិនបាច់រកសង្សារទេ យកប្រពន្ធតែម្តងទៅគឺ ឈិន មុន្នីនាថ នោះអី ។


ការផ្គូរផ្គងបែបនេះស្របពេលមួយរយៈចុងក្រោយគេសង្កេតឃើញ នាយព្រែក និង ឈិន មុន្នីនាថ ដែលជាកូនស្រីរបស់តារាចម្រៀង ឈិន កុសល បានបង្ហាញនូវរូបភាពផ្អែមល្ហែមកៀកកើយ និង មានការឡាយវីដេអូរួមគ្នាផងដែរ ។ ការផ្គូរផ្គងបែបនេះស្របពេលមួយរយៈចុងក្រោយគេសង្កេតឃើញ នាយព្រែក និង ឈិន មុន្នីនាថ ដែលជាកូនស្រីរបស់តារាចម្រៀង ឈិន កុសល បានបង្ហាញនូវរូបភាពផ្អែមល្ហែមកៀកកើយ និង មានការឡាយវីដេអូរួមគ្នាផងដែរ ។


គួរបញ្ជាក់ថា តាំងពីបែកផ្លូវជាមួយគូដណ្តឹងមក នាយព្រែក មិនទាន់មានគូស្នេហ៍ថ្មីទេស្របពេលអតីតគូដណ្តឹងរបស់លោកមានអ្នកថ្មីហើយដែរ ។ មិនចាញ់តារារៀមច្បងប៉ុន្មានឡើយពេលនេះ នាយព្រែក ក៏មានហាងផ្ទាល់ខ្លួនផងដែរ ដែលនាយបានបើកដំណើរការមួយរយៈមកហើយ ៕

Leave a Reply