មិនធម្មតា! កូនស្រីពៅ របស់តារាចម្រៀង លោក ខាន់ ជេមស៍ ស្អាតគួរឲ្យស្រលាញ់ និងមានដុងជាអ្នកសិល្បៈមិនខុសពីឪពុក​

តារាចម្រៀងសំនៀងផ្អែម លោក ខាន់ ជេមស៌ ដែលទទួលបានការគាំទ្រយ៉ាងច្រើនកុះករ ពីសំណាក់មហាជន ក៏ដូចជាហ្វេនៗ តាមបណ្តាញសង្គម បានធ្វើវិស័យសិល្បៈរបស់លោកកាន់តែមានទីផ្សារឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រៅពីអាជីព ជាអ្នកសិល្បៈលោកក៏មានមុខជំនួញជាច្រើនទៀត ដែលជាហេតុធ្វើឲ្យជីវិតរបស់លោកកាន់តែប្រើសើរឡើង។


បើងាកមកមើលពីកូនស្រីរបស់លោកវិញ ក៏មានដុងសិល្បៈមិនធម្មតាមដែរ ទាំងរូបសម្រស់ និងរូបរាងរបស់នាងតូច ពិតជាគួរឲ្យស្រលាញ់ណាស់ ពិសេសគឺការលេងទឹកមុខនៅក្នុងការថតរូបភាពរបស់ប្អូនស្រីតែម្តង។ រូបភាពប៉ុន្មានសន្លឹករបស់ប្អូនស្រីរូបស្រស់ម្នាក់នេះ បានធ្វើឲ្យហ្វេនៗរបស់លោក ខាន់ ជេមស៍ មានការសរសើរ កោតសរសើរយ៉ាងខ្លាំង ព្រោះមើលទៅរូបភាពនីមួយៗ បានបញ្ជាក់ពីផ្សេងមួយនៃសិល្បៈ ការលេងទឹកមុខ និងស្នាមញញឹម ដែលបញ្ជាក់ពីអ្វីនៅក្នុងចិត្ត។


ក្រៅពីរូបភាពប៉ុន្មានសន្លឹកនេះហើយ យើងងាកមកមើលពីទំហំទឹកចិត្តរបស់លោក ខាន់ ជេមស៍ ទៅលើកូនស្រីក្នុងថ្ងៃខួបកំណើតវិញម្តង លោកបានបង្ហោះសារជូនពរកូនស្រី ជាទីស្រលាញ់ ថា “រីករាយថ្ងៃកំណើតកូនពៅប៉ា ប៉ាជូនពរកូនអោយជួបតែមនុស្សល្អនឹងមានសេចក្តីសុខពេញមួយជីវិត “។

Leave a Reply