លឿនពេកហើយក្មួយប្រុស! ក្មួយមីងខំរៀនណាស់ រហូតដល់បានជោគជ័យ ចុងក្រោយក៏គ្មានសល់អ្វី…

លើផែនដីនេះ មានរឿងជាច្រើនដែលយើងមិនអាចកំណត់បានថា ពេលណានឹងជួប ឬ ពេលណាបែកនោះទេ ។ ហើយអ្វីដែលមិនអាចកំណត់បានទៀតនោះ គឺអាយុជីវិតរបស់មនុស្ស។ មនុស្សម្នាក់ៗកើតមកលើផែនដីមួយនេះ សុទ្ធតែចង់ជួបនូវរឿងដែលល្អ និងរឿងដែលនាំមកនូវសេចក្តីសុខ គ្មានវិបត្តិ គ្មានទុក្ខសោក ព្រោះថាទុក្ខតែងតែរស់នៅជាសុខជានិច្ច។


ជាក់ស្តែងដូចជាគ្រួសារមួយដែលពេលនេះគាត់កំពុងតែមានទុក្ខយ៉ាងក្រៀមក្រំ ​ព្រោះតែបាត់បង់មនុស្សជាទីស្រលាញ់ទៅ ទាំងវ័យក្មេង ទាំងពេញស្រលាញ់ ។ ចំពោះទុក្ខសោកដ៏ក្រៀមក្រំមួយនេះ បានធ្វើឲ្យមហាជន ក៏ដូចជាមនុស្សទូទាំងពិភពលោក គ្មានអ្នកណាម្នាក់ចង់ជួបប្រទះឡើយ នោះគឺការបាត់បង់សាច់ញាតិ។


ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា So Phearom​ គាត់បានបាត់បង់បងប្រុសជាទីស្រលាញ់ម្នាក់ ទាំងវ័យក្មេង​ ។ បងប្រុសជាមនុស្សចិត្តល្អណាស់ ហេតុអ្វីបានជាអាយុខ្លីម្ល៉េះ? ។ ចំណែកគណនីហ្វេសប៊ុកមួយទៀត ដែលត្រូវជាសាច់ញាតិ ក៏បានបង្ហោះសារថា “ក្មួយទៅបានសុកហើយ តែក្មួយថាចាំមីងទៅផ្ទះ ក្មួយថាចាំជប់លៀងចុះហេតុអីក្មួយទៅចោលមីងគ្នានលាសូបីតែ១មាត់ Rlp។ ខំរៀន រហូតដល់បានជោកជ័យចុងក្រោយគ្នានសល់អី”។


ទន្ទឹមនឹងនេះក៏មានបងប្អូនជាច្រើន បានបង្ហាញអារម្មណ៍សោកស្តាយ ក្រៀមក្រំ និងចង់ដឹងពីមូលហេតុ នៃការទទួលមរណ ភាពរបស់បងប្រុស ថាគាត់កើតអ្វីបានជាស្លា ប់ ភ្លាមនោះម្ចាស់គណនីហ្វេសប៊ុកខាងលើ បានប្រាប់ថា “គាត់គាំងបេះដូង”៕

Leave a Reply