អាណិតណាស់! ភរិយា លោក សុវណ្ណ រិទ្ធី បង្ហោះសារយ៉ាងចាក់ដោត ទៅកាន់កូនស្រីរបស់ខ្លួន ឲ្យប្រឹងតស៊ូឡើង ជាមួយនាង ខណៈពេលសុខភាពរបស់ខ្លួន ត្រូវលេបថ្នាំជាប់ជាប្រចាំនោះ

ភ្នំពេញ ៖ មានបងប្អូនជាច្រើនប្រាកដជាបានជ្រាបហើយថា ភរិយាលោក សុវណ្ណរិទ្ធី ចាងហ្វាង​ TVFB ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ក្រោម​បទល្មើស​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍ តាម​មាត្រ ៤៩៥។ មកទល់នឹងពេលនេះ ភរិយាជាទីស្រលាញ់របស់លោកបានកំពុងតែមើលថែទាំកូនស្រីបានយ៉ាងយកចិត្តទុក ។


យ៉ាងណាមិញ កាលពីប៉ុន្មានខែមុននេះ អ្នកនាង ក៏បានសម្រាលបានកូនស្រីដ៏គួរឲ្យក្នាញ់ម្នាក់ ដោយជោគជ័យ និងមានឈ្មោះយ៉ាងពិរោះថា សុវណ្ណ បញ្ចាព័រ ដែលមានមុខមាត់ គួរឲ្យស្រលាញ់ថែមទៀត។ បើមើលទៅសភាពរបស់អ្នកនាង ដូចជាមិនសូវល្អប៉ុន្មានទេ ព្រោះតែគាត់គិតច្រើនពេក ណាមួយទើបតែសម្រាលកូនហើយ ដូចនេះត្រូវមើលថែខ្លួនឯង និងកូន ឲ្យបានល្អប្រសើរឡើង។


នៅមុននេះបន្តិចអ្នកនាង បានបង្ហោះសារថា ” ស្អែកត្រូវយកកូនស្រីទៅពេទ្យក្មេងធំទៀត កូនម្ដាយបើកូនអាចរស់បានមកដល់ថ្ងៃនេះហើយ កូនត្រូវតែតស៊ូរស់នៅជាមួយម្ដាយ ដល់ចាស់ណា ។ ផល៍បុណ្យដែលខ្ញុំសាងមកកន្លងជួយថែរក្សាកូនស្រីខ្ញុំអោយរួចផុតពីរជំងឺផ្សេងៗផង”។

Leave a Reply