គ្រប់គ្នាតែងតែគិតថានារីម្នាក់នេះរៀបការ ជាមួយតាចាស់ព្រោះតែប្រាក់ តែធាតុពិតមិនមែនបែបនេះ នោះទេ អានសារដែលនាងបង្ហោះហើយទើបដឹងថានាង ពិតជាមានស្នេហ៍ស្មោះចំពោះប្ដីនាងណាស់…

ជឿជាក់ថាពុកម៉ែបងប្អូនប្រហែលជាមិនទាន់ភ្លេចទេមើលទៅនៅគូស្នេហ៍ដែលមានវ័យខុសគ្នាអាចធ្វើជាឪពុកនឹងកូនបាន។ដោយពួកគេបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០១៨ នាពេលកន្លងទៅ។ក្រោយពេលគូស្នេហ៍មួយគូនេះរៀបការរួចមកធ្វើអោយអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេបុកមួយចំនួនគិតថានារីវ័យក្មេងរូបនោះរៀបអាពាហ៍ពិពាហ៍ជាមួយនឹងបុរសវ័យចំណាស់ព្រោះតែប្រាក់។

តែធាតុពិតមិនមែនដូចការគិតរបស់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេបុកមួយចំនួននោះទេ ក្រោយពេលរៀបការហើយប្ដីប្រពន្ធមួយគូនេះពិតជាមានសុភមង្គលខ្លាំងណាស់។ហើយនារីជាប្រពន្ធតែងតែបង្ហោះសារផ្អែមល្ហែមនៅលើគណនីហ្វេបុករបស់នាងជាហូរហែរ បញ្ជាក់ពីទំហំចិត្តរបស់នាងដែលស្រលាញ់ស្វាមីស្មោះអស់ពីបេះដូង។

ហើយនៅថ្ងៃម្សិលមិញនេះទី១៥ ខែកក្កដា ឆ្នាំ២០២០នារីជាប្រពន្ធក៏បានបង្ហោះសារផ្អែមល្ហែមបន្តទៀតនៅលើគណនីហ្វេបុករបស់នាងដោយរៀបរាប់ថា«ប្ដីសម្លាញ់ អរគុណបងដែលចូលមកក្នុងជីវិតអូន, បង្រៀនអូនអោយស្គាល់ពីបុព្វហេតុនៃការរស់, អូនសែនពេញចិត្តដែលបានក្លាយជាដៃគូរជីវិតដេីររួមផ្លូវជាមួយបង, ទាំងដឹងថាផ្លូវនោះវាពិបាកក៏ដោយ តែអូនក៏ពេញចិត្តនឹងទទួលព្រោះអូនដឹងថាដៃគូរជីវិតរបស់អូនជាមនុស្ស ល្អ នឹងមានគុណតម្លៃគ្រប់គ្រាន់

សម្រាប់អោយអូនតស៊ូជាមួយបាន, ទោះបីយេីងគ្មានគ្រប់យ៉ាងតែអ្វីដែលយេីងមាន គឺយេីងមានចិត្តនឹងតស៊ូជាមួយគ្នា, ស្គាល់ជីវិតថាតេីយេីងចង់បានអ្វី?អូនសែនស្ដាយដែលអូនមិនអាចឈឺជំនួសបង,អូនចង់ឃេីញបងមានសុខភាពល្អ,អ្វីដែលអូនចង់បាននឹងប្រាថ្នារាល់ថ្ងៃសុំអោយ

បងបានស្ថិតនៅជាមួយរហូតទៅ,,,អូនស្រលាញ់បងណាស់ ប្ដីសម្លាញ់, (ផ្ទះ ,លុយកាក់, )យេីងគ្មានឡេីយ,, តែអ្វីដែលប្ដីសម្រេចថាល្អ គឺអូនទទួលស្គាល់គ្រប់យ៉ាង, ព្រោះអ្វីដែលជាភាពត្រឹមត្រូវគឺបងតែងជ្រោមជ្រែងជានិច្ច, អូននឹងរួមផ្លូវជីវិតនេះជាមួយបង, »

Leave a Reply