គាំទ្រកូនខ្មែរ ជួយស៊ែរមួយផង! នេះហើយម្ចាស់ស្នាដៃឯក យកគ្រឿងបន្លាស់ម៉ូតូ សម្ភារចាស់ៗ ផ្គុំចេញជាទម្រង់សិល្បៈខ្មែរដ៏អស្ចារ្យ…

កូនខ្មែរមានរូបមានទេពកោសល្យយ៉ាងពិសេសដែលអាចយកគ្រឿងបន្លាស់ម៉ូតូ ដែក និងសម្ភារចាស់ៗ មកផ្គុំបញ្ចូលគ្នាបង្កើតបានជាទម្រង់សិល្បៈបុរាណខ្មែរដ៏អស្ចារ្យ ។

តាមរយៈស្នាដៃមួយចំនួនដែលត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកចែករំលែកព្រោងព្រាត មានដូចជារូបហនុមានក្នុងទម្រង់ល្ខោនខោល រូបដំរីក្បាល ៣ ជាដើមនោះ គឺប្រសូតចេញពីកូនខ្មែរមួយរូបឈ្មោះ អ៊ូ វណ្ណឌី ។

តាមគណនីហ្វេសប៊ុកម្ចាស់ស្នាដៃឯកនេះ ធ្លាប់បានបង្កើតជាសិល្បៈបុរាណខ្មែរជាច្រើនរួចមកហើយសុទ្ធតែបង្កប់នូវអត្ថន័យ និងក្បូរក្បាច់រចនាយ៉ាងល្អវិចិត្រ ។

កន្លងមកកូនខ្មែររូបនេះក៏ធ្លាប់បានបញ្ចេញស្នាដៃរបស់ខ្លួនដើម្បីដាក់តាំងបង្ហាញនៅបណ្ដាខេត្តមួយចំនួន ដែលគេបញ្ជាទិញ និងធ្លាប់បានចូលរួមវេទិការ ការតាំងពិព័រណ៍ស្នាដៃផ្សេងៗផងដែរ ៕

Leave a Reply