តើចិនកំពុងធ្វើអ្វី? ពិភពលោកភ័ យស្ល ន់ស្លោខ្លាំង ខណៈនាវាចិនរាប់រយគ្រឿង ត្រូវបានប្រទះឃើញនៅជិតតំបន់មួយ…

នាវាជាច្រើនគ្រឿង ដែលមានទង់ជាតិចិនមានចម្ងាយតែ ២០០ ម៉ាយល៍ពីកោះ Galapagos បានធ្វើឱ្យមានការព្រ មានអំពីការឈ្លា នពានរបស់ប្រទេសមហាអំណាចមួយនេះ។ ជាការបង្ហាញបន្ថែមទៀត នៃគោលនយោបាយការវាតទីនិយមរបស់ទីក្រុងប៉េកាំងកាន់តែខ្លាំងឡើង

ក្រុមនេសាទនិងនាវាទេសចរណ៍ចំនួន ២៦០ គ្រឿងស្ថិតនៅក្នុងដែនទឹកអន្តរជាតិស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចផ្តា ច់មុខចម្ងាយ ១៨៨ គីឡូម៉ែត្រដែលព័ទ្ធជុំវិញកោះដែលជាផ្នែកមួយនៃខ្សែអេក្វាឌ័រ។

អ្នកបរិស្ថានមានការព្រួយបារម្ភអំពីផលប៉ះពា ល់ដែលពួកគេអាចមានចំពោះប្រព័ន្ធអេកូឡូស៊ីសមុទ្រ របស់ហ្គាឡាបាហ្គូស ដែលជាជម្រកសត្វជាច្រើនប្រភេទរួមមានត្រីបាឡែន និងត្រីឆ្លាមក្បាលដែលជិតផុតពូ ជ។

អតីតរដ្ឋមន្រ្តីក្រសួងបរិស្ថានអេក្វាទ័រលោក Yolanda Kakabadse រួមជាមួយលោក Roque Sevilla ដែលជាអតីតអភិបាលក្រុង Quito របស់អេក្វាទ័របានទទួលការទទួលខុសត្រូវក្នុងការធ្វើ“ យុ ទ្ធសាស្ត្រការពារ” សម្រាប់កោះដែលមានចម្ងាយ ៥៦៣ ម៉ាយពីឆ្នេរខាងលិចនៃអាមេរិកខាងត្បូង។

គាត់បានប្រាប់កាសែតថា “ទំហំនាវានិងការឈ្លា នពា ននេះប្រ ឆាំងនឹងប្រភេទសត្វសមុទ្រគឺជាការគំ រាមកំ ហែងដ៏ធំមួយចំពោះតុល្យភាពនៃប្រភេទសត្វនៅកាឡាកាហ្គូស” ៕

Leave a Reply