គួរឲ្យស្រឡាញ់ម៉េស ទេព បូប្រឹក្ស ក្រោកទៅផ្សារតាំងពីប្រលឹម ដើម្បីដើរទិញបន្លែ ត្រី សាច់ យកមកធ្វើចង្ហាន់ប្រគេនលោកបង វីត

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានជ្រាបហើយថា តារាចម្រៀងពូកែរ៉េប ជី ដេវីត និង​កញ្ញា ទេព បូព្រឹក្ស កាន់តែមានភាពផ្អែមល្ហែមឡើងៗ ដោយអ្នកទាំងពីរបានទាក់ទងគ្នាអស់រយៈពេល ៤ឆ្នាំហើយ ក្នុងពេលនេះ ពួកគេទាំងពីរនាក់ កាន់តែមានជីវីតហ៊ឺហារ ឡូយឆាយ មាន លុយទិញគ្រឿងពេជ្រដូរគ្រប់ម៉ូត ព្រមទាំងប្រើប្រាស់សម្ភារៈម៉ាកល្បីៗទៀតផង ក្រោយជោគជ័យលើវិថីសិល្បៈ និងជំនួញ។


យ៉ាងណាមិញបន្ទាប់ពីតារាចម្រៀងរូបនេះ បានសម្រេចចិត្តសាងផ្នួសជាព្រះសង្ឃមក ហាក់មានការស្ងប់ស្ងាត់ទៅវិញ ព្រោះថាពេលនេះ លោកបានតាំងចិត្ត ផ្ចិតផ្ចង់ ទាំងកាយចិត្ត ដើម្បីបូជាជូនព្រះពុទ្ធសាសនា​ មិនចង់ពាក់ព័ន្ធនឹងបញ្ហាអ្វីទាំងអស់នៅពេលនេះ។


ដោយឡែកនៅមុននេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ កញ្ញា ទេព បូព្រឹក្ស បានធ្វើការបង្ហោះសារដោយអមមកជាមួយនិងវិដេអូ ដោយមានអត្ថន័យយ៉ាងដូច្នេះថា ” ធ្វើបុណ្យជាមួយលោកបងឲ្យបានច្រើនព្រោះប្អូនសូមផ្សងជួបលោកបងជាតិក្រោយទៀត ” ៕ តោះដើម្បីកំុឲ្យខាតពេលយូសូមទស្សនារូបភាពនៅខាងក្រោម៖

Leave a Reply