មានតែ១ទេនៅស្រុកខ្មែរ! Roll-Royce តម្លៃជាង១លានដុល្លារទំនើបបំផុត ត្រូវបានរកឃើញម្ចាស់ទិញយកហើយគឺជា

ភ្នំពេញ៖ រថយន្ត Rolls-Royce Black Badge Cullinan មួយគ្រឿងនេះគឺជា Limited edition ដែលមានតែមួយគត់នៅកម្ពុជា នាពេលបច្ចុប្បន្ន ដែលក្រុមហ៊ុន HGB Group ជាក្រុមហ៊ុនលំដាប់កំពូល តែងតែនាំចូលរថយន្តម៉ាកល្បីៗ នាំចូលមកជាផ្លូវការ ។

ក្រុមហ៊ុន HGB Group បានដឹករថយន្ត Roll-Royce ពណ៌ខ្មៅ រលើបរលោង តម្លៃដល់ទៅជាង១លានដុល្លារមកដាក់លើកម្រាលព្រំជូនដល់មុខផ្ទះអតិថិជន បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០ ២០នេះ នៅមុខហាងកាបូបខេប៊ី

ផ្សារអូឡាំពិក។លោក តាំង ហេង ទ្រី និងអ្នកស្រី អ៊ឹង សុខគីម ម្ចាស់ហាងកាបូបខេប៊ី ដែលជាអ្នកទិញរថយន្តនេះ បានថ្លែងថា៖ «ពួកគាត់ទាំង ២នាក់ប្ដីប្រពន្ធ បានតស៊ូប្រកបអាជីវកម្មជាមួយគ្នា អស់រយៈពេលប្រមាណ២០ឆ្នាំមកហើយ ចាប់តាំងពីបាតដៃ ទទេទម្រាំមានថ្ងៃនេះ ។

ដំបូងឡើយ ពួកគាត់គ្មានគម្រោងទិញរថយន្តមួយគ្រឿងនេះទេ ប៉ុន្តែនៅពេលបានចូលរួមកម្មវិធីសម្ពោធរបស់ក្រុមហ៊ុន គ្រាន់តែឃើញភ្លាមក៏ឡើង សាកអង្គុយលេង ហើយបែរជាជាប់ចិត្តស្រឡាញ់ភ្លែតតែម្តង ហើយពួកគាត់ហ៊ានសម្រេ ចចិត្តទិញរថយន្ត ពីក្រុមហ៊ុន HGB Group ដោយទំនុកចិត្ត និងជឿជាក់បំផុត»។

គួរបញ្ជាក់ដែរថា ក្រោយក្លាយជាម្ចាស់រថយន្តនេះ ទាំង២នាក់ប្ដីប្រពន្ធខាងលើ នឹងត្រូវបានបញ្ចូលឈ្មោះ ទៅក្នុងប្រព័ន្ធស្វ័យ ប្រវត្តិរបស់ក្រុមហ៊ុន Roll-Royce ទទួលស្គាល់ជាសកល ពីការក្លាយជាម្ចាស់ Rolls-Royce Black Badge Cullinan តែមួយគត់នាពេលបច្ចុប្បន្ន ក្នុងប្រទេសកម្ពុជាដែលនាំចូលផ្លូវការ ដោយក្រុមហ៊ុន HGB Group ផងដែរ៕ ប្រភព KBN

Leave a Reply