យប់មិញភ្លៀងមួយមេធំ ធ្វើឲ្យទឹកជន់លិចផ្ទះពលរដ្ឋនៅក្រុងព្រះសីហនុ ហើយពេលនេះគឺ…

យោងតាមហ្វេសបុកផេចរបស់ KPS BreakingNews បានជូនដំណឹងថា: ក្រុងព្រះសីហនុ ក្រោយភ្លៀងនៅវេលាម៉ោង១ជាងរំលងអាធ្រាត្រឆ្លងចូលថ្ងៃទី២៩ ០៧ ២០២០ តំបន់ទំនាបមួយចំនួននៅតែបន្តជនលិចផ្ទះពលរដ្ឋ និងតាមដងផ្លូវ។


ហើយនៅព្រឹកនេះផងដែរ តាមហ្វេសបុកដដែរ បានជូនដំណឹងបន្ថែមជុំវិញបញ្ហាខាងលើទៀតថា: នៅព្រឹកថ្ងៃ២៩ កក្កដា ២០២០ មន្ត្រីជំនាញបានចុះពិនិត្យស្ថានភាពអូរ រំដោះទឹកក្នុងក្រុងព្រះសីហនុ ក្រោយមានភ្លៀងមួយមេធំកាលពីយប់មិញ។


បើតាមប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តព្រះសីហនុថ្លែងថា គិតមកត្រឹមព្រឹកព្រលឹមថ្ងៃ២៩ កក្កដានេះ ស្ថានភាពទឹកនៅតាមអូរ ប្រឡាយ បានស្រកចុះ មិនមានលក្ខណៈ ចាល់ទឹកយូរទេ ដោយសារលទ្ធផលនៃការស្តារអូរ ប្រឡាយកន្លងមក៕

Leave a Reply