ប្រិយមិត្ដប្រាកដជាចាំបានហើយ នូវករណីប្ល ន់ សម្លា ប់ មួយ យ៉ាង សា ហា វ ព្រៃ ផ្សៃ កាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅក្នុងព្រៃមួយកន្លែង។ ជន រង គ្រោះ មានឈ្មោះ ជុំ ចន្ធូ ភេទស្រីអាយុ ២៤ឆ្នាំ ស្រុកកំណើតនៅភូមិថ្លុ ក ឈើទាល់ ក្នុងសង្កាត់ សុព័រទេព ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ។
ក្នុងខណៈពេលនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ Chim Channa បានលើកឡើងឱ្យដឹងថា៖”ប្ដីខ្សែភ្លើ ង ឆ ក់ ស្លា ប់ ទើបតែបាន៣ខែ ប្រពន្ធមកលេងផ្ទះម៉ែក្មេក ចោរប្ល ន់ ស្លា ប់ នៅកូនស្រីអាយុ២ខួបនៅរស់។ ពាក់កណ្ដាលផ្លូវវេលាម៉ោង ៤រសៀល នៅស្ពឺ”។
យ៉ាងណាមិញ កាលពីរសៀលថ្ងៃមិញនេះ ទី២៨ ខែកក្កដា ឆ្នាំ២០២០ ឃា ត ករ ដែលប្ល ន់ សម្លា ប់ ស្រ្ដី ខាងលើ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ។ ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ខេត្ដកំពង់ស្ពឺ បានប្រាប់ឱ្យដឹងថា៖”ទីបំផុតជនល្មើ ស ការសម្លា ប់ ជន រង គ្រោះ ដើម្បីបំ បិ ត មាត់ក្នុងការខ្ចីលុយ ១២,០០០$ទិញម៉ូតូ។
នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ដោយមានការដឹកនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកឧត្តសេនីយ៍ត្រី ជាវ វិបុល អនុប្រធាន លោកស្នងការនគរបាលខេត្តកំពង់ស្ពឺលោកស្នងការរង សោម បូរ៉ា និងមានការសម្របសម្រួល ពីលោកជំទាវព្រះរាជអាជ្ញា ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយនគរបាលស្រុកសំរោងទង ឃា ត់ ខ្លួនជន សង្ស័ យ ឈ្មោះ ខូវ លីហាក់ ភេទប្រុសអាយុ២៨ឆ្នាំ នៅភូមិត្រស់សាលា សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
សូមបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំ២០២០ ជន រង គ្រោះ ឈ្មោះ ជុំ ចន្ធូ ភេទស្រីអាយុ២៤ឆ្នាំ ក្រោយពេលប្តីស្លា ប់ បានពឹងពាក់ជន សង្ស័ យ ឲ្យជួយលក់រថយន្តបែន បានក្នុងតម្លៃ ១៩,០០០$ ហើយជន សង្ស័ យ បានយក ១២,០០០$ ទិញម៉ូតូ១គ្រឿង ដោយចង់បំ បិ ត មាត់។ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ជន សង្ស័ យ បានទូរស័ព្ទបបួល ជន រង គ្រោះ ទៅដើរលេងនៅព្រៃភ្នំទទឹង ភូមិអន្លង់ស្នោ ហើយវា យ សម្លា ប់ យកខ្សែច ង ក បំភ័ណ្ឌសមត្ថកិច្ច ព្រមទាំងយកម៉ូតូនិងគ្រឿងអលង្ការគេចខ្លួន”។
