ពូកែមែន សឹងមិនជឿ! ក្មេងប្រុសម្នាក់ខួរក្បាលនៅតូចមែនពិត តែគិតលេខលឿនណាស់ ស្រដៀង លោក ហុង ភារិន….

ប្រិយមិត្តមួយចំនួនប្រហែលជានៅចាំ និស្សិត ហុង ភារិន ដែលបានបង្ហាញសមត្ថភាព និងទេពកោសល្យនៃការចងចាំរបស់ខ្លួន នៅក្នុងកម្មវិធីបញ្ចេញសមត្ថភាពរបស់ទូរទស្សន៍ថៃ «Super 100» ដោយទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីគណៈកម្មការ ក៏ដូចជាមហាជនជាច្រើន ទាំងក្នុងប្រទេស និងក្រៅប្រទេស


ហើយត្រូវបានមហាជនទូទៅប្រសិទ្ធនាមជា «អច្ឆរិយកម្ពុជា» នោះ នឹងចូលរួមជាតារាកិត្តិយសក្នុងកម្មវិថី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ លោក ហុង ភារិន នឹងមកចែករំលែកនូវវិធីសាស្ត្រ នៃការចង់ចាំដល់មហាជន និងបង្ហាញពីគម្រោងនៅថ្ងៃអនាគតថា តើនឹងចាប់ជំនាញអ្វីបន្ថែមទៀត។


យ៉ាងណាមិញ ក្មេងប្រុសម្នាក់ដែលមហាជនជាច្រើនកំពុងតែចាប់អារម្មណ៍ខ្លាំងនោះ គឺក្មេងប្រុសម្នាក់នេះ បានគិតលេខ និងការចងចាំបានល្អណាស់ ដែលបូកលេខបញ្ចូលគ្នាយ៉ាងស្ទាត់ជំនាញ ហើយនេះជាការរៀបរាប់របស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Nin Sokchea ដែលបានថតវីដេអូក្មេងប្រុសនេះ “មិនសរសើមិនបានទេ


នៅក្មេងសោះតែខួរក្បាលគិតលេខសាហាវណាស់ឃើញគាត់រលាស់ដៃនិង មិនមែនរលាស់លេងទេ តែរលាស់ដៃជាវិធីបូករបស់គាត់តើអ្នកទាំងអស់គ្នា អាចធ្វើដូចគាត់បានទេ ?បើបងប្អូន អ៊ុំពូមីងណា ចង់ជួយឧបត្ថម្ភ ជាសម្ភារះសិក្សា រឺអ្វីផ្សេងៗ ដល់រូបគាត់ អាចទំនាក់ទំនង តាមអាខោនមួយនេះបាន ….”៕ ទស្សនាវីដេអូខាងក្រោម៖


ទស្សនាវីដេអូខាងក្រោម៖

Leave a Reply